ភ្នំពេញ ៖ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលា២រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងបរិវេណវិទ្យាល័យផ្សារដើមថ្កូវ ឋិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ យុវជន៣នាក់៣នាក់ជាអតីតសិស្សវិទ្យាល័យផ្សារដើមថ្កូវ ត្រូវនាយកសាលាប្តឹងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវយកទៅអប់រំ បន្ទាប់ពីពួកគេផឹកស្រាអស់៣លីត្រ
ហើយចូលទៅក្នុងសាលានិយាយឡូឡារំខានដល់ការសិក្សារបស់សិស្ស ។
ប្រភព ព័ត៌មានបានឲ្យដឹងថា យុវជនទាំង៣នាក់ដែលបញ្ចេញឫកពាច្រងេងច្រងាងមិនស្តាប់សមត្ថកិច្ច បង្កការអុកឡុកក្នុងសាលា ឈានដល់សមត្ថកិច្ចចាប់វាយខ្នោះយកទៅអប់រំ មានឈ្មោះ ចាន់ ថុង ហៅ សុង អាយុ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច , ២-ងួន ចាន់ពេជ្រ អាយុ២៤ឆ្នាំ ជាមន្ត្រីយោធាអង្គភាព៥៩៤ និង៣-កើត រស្មី អាយុ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យព្រះកុសុមៈ ៕