ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News » អ្នករកស៊ី​ដឹកទំនិញ​គ្រោង​ធ្វើ​កូដកម្ម​បិទផ្លូវ​ប្រឆាំង​នឹង​ក្រុម​ជញ្ជីង​ថ្នល់ទទឹង យក ស​.​ជ​.​ណ គាប​ជំរិត​ទារប្រាក់​ ​

អ្នករកស៊ី​ដឹកទំនិញ​គ្រោង​ធ្វើ​កូដកម្ម​បិទផ្លូវ​ប្រឆាំង​នឹង​ក្រុម​ជញ្ជីង​ថ្នល់ទទឹង យក ស​.​ជ​.​ណ គាប​ជំរិត​ទារប្រាក់​ ​

កំពង់ចាម​៖ ក្រុមអាជីវករ​ដែលរ​ក​ស៊ី​ដឹក​កសិផល បន្តិចបន្តួច​យកទៅលក់​នៅ​ព្រំប្រទល់​ប្រទេស​វៀតណាម បាន​ចោទប្រកាន់ថា ក្រុម​ជញ្ជីង​ចល័ត​ដែល​ចាំ​ថ្លឹង​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់ នៅ​ស្ថានីយ​ថ្នល់ទទឹង ស្ថិតក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម កំពុងតែ​គាប​ជំរិត​ទារប្រាក់​ពី​ពួកគាត់ ដោយ​សំអាង​ទៅលើ ស​.​ជ​.​ណ របស់​គណៈរដ្ឋមន្ត្រី ហើយ​ពួកគាត់​ថា នឹង​គ្រោង​ធ្វើ​កូដកម្ម​បិទផ្លូវ​ក្នុងពេល​ខាងមុខនេះ ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ក្រុម ជញ្ជីង​ទាំងនេះ​អនុវត្តន៍​ឲ្យ​ស្របតាម​ច្បាប់ មាន​តម្លា​ភាពមិន​អនុវត្តន៍​តាមបែប​បង់​ពិន័យ​តាមតែ​បបូរមាត់​របស់ មន្ត្រី​ខិលខូច​នោះ​។
​ក្រុមអាជីវករ​ដែល​ដឹក​កសិផល​បន្តិចបន្តួច​បាន​និយាយថា បច្ចុប្បន្ន​តាម​ដងផ្លូវ​ជាតិ​លេខ​៧ និង​លេខ​៨ មាន​រថយន្ត​ធំៗ​ដឹកទំនិញ​គ្រប់​ប្រភេទ​ឆ្លងកាត់ ដោយ​មួយថ្ងៃ​មាន​រហូតដល់​ទៅ​រាប់រយ​គ្រឿង​ឯណោះ ក្នុងនោះ​មាន​ទាំង​រថយន្ត​ដឹកទំនិញ​ស្របច្បាប់ រថយន្ត​ដឹកទំនិញ​គេចពន្ធ មកពី​ប្រទេស​វៀតណាម និង​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន
​មួយចំនួន​ផងដែរ ដោយ​សុទ្ធតែ​លើស​ទម្ងន់​ទៀត ប៉ុន្តែ​គេ​ពុំដែល​ឃើញ​មាន​មន្ត្រី​ខាង​ជញ្ជីង​ប្រចាំ​នៅ​ស្ថានីយ ថ្នល់ទទឹង​នោះ និង​មន្ត្រី​ជញ្ជីង​ចល័ត​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចាប់ ឃាត់​យក​រថយន្ត​ខុសច្បាប់​ទាំង​នោះមក​ថ្លឹង ឬ​ពិន័យ​តាមច្បាប់​ឡើយ ប៉ុន្តែ​បើ​រថយន្ត​ដឹក​កសិផល​បន្តិចបន្តួច ដូចជា ស្រូវ ដំឡូង​មី និង​សណ្តែកសៀង​ជាដើម​វិញ គឺ​មន្ត្រី​ទាំងនោះ​បោរ​ឡាន​ដេញតាម​ឆែកឆេរ ត្រួតពិនិត្យ មិន​ឲ្យ​រត់​រួច​មួយ​ឡើយ​។​
មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ  ថ្នល់ទទឹង​ក្នុងស្រុក​ត្បូងឃ្មុំ​នោះ បាន​ឃាត់​ចាប់​រថយន្ត​ដឹកស្រូវ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ភ្លៅ​ប្រាំ​ពាក់​ស្លាក់​លេខ កំពង់ចាម ២A-២៧៣៥ ដែល​ដឹកស្រូវ​យកទៅលក់​នៅ​ព្រំប្រទល់​ប្រទេស​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ខាង​ជញ្ជីង​ថ្លឹង​ទម្ងន់​រថយន្ត​ចាប់​ឃាត់​អស់​រយៈពេល ជាច្រើន​ថ្ងៃ​ដោយ​តម្រូវ
​ឲ្យ​បង់ប្រាក់​ជាង​៦​លាន​រៀល ព្រោះតែ​ផ្ទុកស្រូវ​លើស​ទម្ងន់​ជាង​៤​តោន​។​
ទាក់ទិន​នឹង​ការចោទប្រកាន់​នេះ លោក នួន គឹម​ហេង អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម​ដែល​ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​ទម្ងន់​កម្រិត កំណត់​ត្រើយ​ខាងកើត​ទន្លេមេគង្គ​បាន​ប្រាប់ថា ការងារ​នេះ​គឺ​លោក​បាន​បញ្ជូន​សំណុំរឿង​ឡើងទៅ​ដល់​ខេត្ត ហើយ​ប្រសិនបើ​ម្ចាស់​រថយន្ត​ដឹកស្រូវ​នេះ មាន​ខ្នងបង្អែក ឬ​មាន​ចំណារ​ពី
​ឯកឧត្តម​អភិបាលខេត្ត​លោក​នឹង​ដោះលែង​រថយន្ត​នេះ​ភ្លាម​។​
​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ការចាប់​ឡាន​ខាងលើនេះ​មកពី​ម្ចាស់​ឡាន​មិន​ព្រម​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​តាម ដែល​ពួកគេ​ទាមទារ​នោះ​វា​ខ្ពស់​ពេក ហើយ​ចរចា​គ្នា​មិនត្រូវ​ក៏​ចាប់​ឃាត់ទុក​ឡាន​នេះ​តែម្តង​។ ចំណែក​ឡាន​ដឹក លើស​ទម្ងន់​ផ្សេងៗ​ទៀត ព្រម​បង់​ឲ្យ​ពួកគេ​តាម​ការទាមទារ​តាម​មាត់​របស់គេ​នោះ ហើយក៏​ឲ្យ​បន្តដំណើរ​ទៅ មុខ​ដោយ
​រលូន​៕ ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya