ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ជិត​ចូល​រោងការ​ឡាន​ដឹក​ខ្សាច់​កិន​ស្លាប់ ទុក​គូ​ដណ្តឹង​យំ​ដូច​សត្វ​អក ​

ជិត​ចូល​រោងការ​ឡាន​ដឹក​ខ្សាច់​កិន​ស្លាប់ ទុក​គូ​ដណ្តឹង​យំ​ដូច​សត្វ​អក ​

ភ្នំពេញ​៖ ឃាតករ​លើ​ដង​វិថី​ឥត​ក្តីមេត្តា បាន​ឆក់យក ជីវិត​យុវជន​ម្នាក់ ដែល​នឹងត្រូវ​ចូល​រោងការ​នៅ​ខែក្រោយ ឲ្យ​ឃ្លាតឆ្ងាយ​ពី​គូជីវិត​ដ៏​ស្រស់ស្អាត និង​ក្មេងខ្ចី​ជាទី​ស្រឡាញ់ របស់ខ្លួន​។ ជាមួយនឹង​គ្រោះ​អកុសល​ផ្តាច់ជីវិត​បុរស​អភ័ព្វ​រូបនេះ នារី​ជា​គូ​ដណ្តឹង បាន​រៀបរាប់​នូវ​ការសោកស្តាយ និង​ស្រណោះ​អាឡោះអាល័យ​ចំពោះ​គូ​ដណ្តឹង
​របស់ខ្លួន​យ៉ាង សោកសង្រេង​។​
​យុវជន​ដែល​ត្រូវ​រៀបការ​នៅ​ខែក្រោយ​ឈ្មោះ ថៃ ភក្តី អាយុ ២០​ឆ្នាំ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​រថយន្ត ដឹក​ខ្សាច់ របស់​ដេប៉ូ​នី​ហេង លក់​គ្រឿងសំណង់ និង​លក់​ខ្សាច់ បុក និង​កិន​ស្លាប់ កាលពី​វេលា​ម៉ោង ២​និង​៤០​នាទី រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅ​ខាងជើង​សាលាបឋមសិក្សា​ទួលគោក សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួល គោក​។​
​ជាមួយនឹង​គ្រោះថ្នាក់​ចរាចរណ៍​ផ្តាច់ជីវិត​គូ​ដណ្តឹង​ជាទី​ស្រឡាញ់​របស់ខ្លួន​នេះ កញ្ញា ពឹង បញ្ហា​រី បាន​រៀបរាប់ នូវ​ក្តី​ស្រណោះ​អាឡោះអាល័យ​ថា «​មនុស្ស​ស្រឡាញ់គ្នា​សុខៗ​មច្ចុរាជ ក៏​យក​គាត់​ចេញពី​ខ្ញុំ ហេតុ​អី គេ ខុស​អី សង​គេ​ឲ្យ​ខ្ញុំ​វិញ មក​នៅសល់តែ​១​ខែ​ទៀត យើង​បានរស់នៅ​ជាមួយ ១​គ្នា​១​ជីវិត ហើយ ហេតុ​អី​បង​ទៅ​ចោល​អូន​? បង​ប្រា​ប់អូន​ហើយ​ថា ស្រឡាញ់​អូន​ហើយ មិន​ឲ្យ​អ្នកណា​ធ្វើបាប​អូន​ទេ ហើយ ពេលនេះ​បង​ទៅ​បាត់ ចុះ​អូន​ត្រូវ រស់នៅ​បែបណា​? មនុស្ស​អាក្រក់​ច្រើនណាស់ ម៉េច​មិន​យកទៅ យក​មនុស្ស ដែល​ខ្ញុំ​ស្រឡាញ់​ទៅធ្វើ​អី សង​គេ​ឲ្យ ខ្ញុំ​វិញ​មក​..; បង​មកវិញ​មក អូន​មិនដឹង​រស់ នៅ​ដោយ​គ្មាន​បង​បានទេ មកវិញ មក​បង​…»​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ ដឹងថា ជនរងគ្រោះ មានឈ្មោះ ថៃ ភក្តី អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ជនរងគ្រោះ នឹង​ចូល​រោងការ​នៅ​ខែមករា ឆ្នាំ​២០១៤ ដោយបាន​ចែក​ធៀប​ការ រួចហើយ​។​
​ដោយឡែក​អ្នកបើករថយន្ត មានឈ្មោះ នុត ណាត រស់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​បើក រថយន្ត​ឲ្យ ដេប៉ូ​លក់​គ្រឿងសំណង់ និង​ខ្សាច់ នី​ហេង​។​
​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ ជនរងគ្រោះ​បើក​ម៉ូតូ​តែម្នាក់ឯង ស្រាប់តែ​ដល់​ចំណុចកើតហេតុ​ត្រូវ រថយន្ត​ម៉ាក​នីសា​ន់ របស់​ដេប៉ូ នី​ហេង បុក​និង កិន​ស្លាប់​តែម្តង​។​
​បើ​យោងតាម​ពាក្យពេចន៍ ដែល​បាន​បង្ហោះ​នៅ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា រី បាន​បង្ហាញថា ពួកគេ​មាន​ចំណង ស្នេហា​ដ៏​ស្អិតល្មួត ហើយ​ធ្លាប់បាន​ឆ្លងកាត់​ឧបសគ្គ ជាមួយគ្នា ជាច្រើន​ថែមទៀត​ផង ទម្រាំ​បាន​ឈានដល់​ការ​ភា្ជ​ប់ ពាក្យ និង​គ្រោង​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែមករា ឆ្នាំ​២០១៤ ខាងមុខនេះ​។​
​ប្រយោគ​បញ្ជាក់​ពី​ស្នេហា​ស្ម័គ្រស្មោះ ផ្អែមល្ហែម និង​ឆ្លងកាត់​នូវ​ឧបសគ្គ​ជាច្រើន​នេះ ត្រូវបាន​កញ្ញា ពឹង បញ្ហា​រី បង្ហោះ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ថា «​អតីត​កាលដែល​ធ្លាប់​ឆ្លងកាត់ គឺជា​ពេលវេលា ដែល​ឈឺចាប់ ប៉ុន្តែ​ចុងក្រោយ នៅតែ​បញ្ចប់​រាល់​ការឈឺចាប់​ទាំង អស់​.. បច្ចុប្បន្ន​រស់នៅ ជាមួយភាព សប្បាយ​រីករាយ និង​សុភមង្គល​រៀងរាល់​វិនាទី និង​ជា​រៀងរហូត ពីព្រោះ​មាន មនុស្ស​ប្រុស​ម្នាក់ ដែល​ចូលមកក្នុង​ជីវិត ហើយ​ផ្តល់នូវ​អ្វី​គ្រប់យ៉ាង ដែល​មិន​ធ្លាប់​ទាំង​គិតពី​មុន​ផង​.. មនុស្ស​ល្អ ម្នាក់នេះ ជា​មនុស្ស​ដែល​រស់នៅ​ជាមួយ​ខ្ញុំ​មួយជីវិត ហើយ​ជា​រៀងរហូត​..​អរគុណ​គ្រប់យ៉ាង​ការស្រឡាញ់ ការ​ថែ រក្សា​…​មនុស្ស​ពិសេស​របស់ខ្ញុំ គឺ​អ្នក​ហើយ​ជា​អ្នក​តែ​ម្នាក់​គត់​…»​។​
​តែ​គួរ​ឲ្យ​សោកស្តាយ​ក្តី​រំពឹង និង​ការ​ស្រ​ម៉ៃ​ដល់​ថ្ងៃ​ក្រាប​ផ្ទឹម​ទទួល​ពរជ័យ​យក​មង្គល​សិរី​ជីវិត​សម្រាប់​រូបនាង និង​ជា​ក្តី​ប៉ងប្រាថ្នា​សម្រាប់​ស្ត្រី​គ្រប់​រូបនោះ ត្រូវ​ប្រែ​រលាយ​សូន្យ ដោយសារតែ​ឃាតករ​លើ​ដង​វិថី បន្សល់​ឲ្យ​រូបនាង​រស់​ព្រាត់​គូស្នេហ៍​ស្មើ​ជីវិត​ទាំង​ក្មេងខ្ចី​។ នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ត្រូវបាន​មិត្តភក្តិ​ជាច្រើន​ចូល រួម​រំលែក​ទុក្ខ ដ៏​ក្រៀមក្រំ និង
​សម្តែង​ការសោកស្តាយ​ចំពោះ ការស្លាប់​របស់លោក ថៃ ភក្តី ជា​ពន់ពេក​៕
​ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya