ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ឃ្លាំង វណ្ណ​ធុល នាយក​ខណ្ឌ​ជលផល​ខេត្តកណ្តាល និង​ឈ្មួញ​ចិញ្ចឹម​ត្រី​ឆ្តោ​គឺ​តែ​១ ​

លោក ឃ្លាំង វណ្ណ​ធុល នាយក​ខណ្ឌ​ជលផល​ខេត្តកណ្តាល និង​ឈ្មួញ​ចិញ្ចឹម​ត្រី​ឆ្តោ​គឺ​តែ​១ ​

កណ្ដាល ៖ ប្រភពព័ត៌មាន​បានឱ្យ​កាសែត​អរិយធម៌​ដឹងថា មកទល់ពេលនេះ​បញ្ហា​មន្ដ្រីរដ្ឋបាល​ជលផល​ខេត្ដ​កណ្ដាល នៅតែ​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ដដែល តាមរយៈ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ឈ្មួញ​ធំៗ លួច​ចិញ្ចឹម​ត្រី​ឆ្ដោ​ល្មើសច្បាប់​កើតឡើង​ពេញទំហឹង ដែល​គេ​និយាយថា​មានការ​ឃុបឃិត​រវាង​ឈ្មួញ​ជាមួយ​រដ្ឋបាល​ជលផល ពិសេស
​លោក ឃ្លាំង វណ្ណ​ធុល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ដ បាន​ពាក់ព័ន្ធ​ប្រយោជន៍​ក្នុង​រឿងនេះ​។ ចំណែក លោក​បណ្ឌិត ណៅ ធួ​ក ក៏មាន​ចំណែក​ជា​អ្នក​ទ​ទួ​ខុសត្រូវ​ធំជាងគេ​ផងដែរ​ក្នុង​រឿងនេះ ពោលគឺ​ទាំង​លោក ណៅ ធួ​ក ទាំង​លោក ឃ្លាំង វណ្ណ​ធុល និង​ឈ្មួញ​ចិញ្ចឹម​ត្រី​ឆ្តោ គឺ​បក្សពួក​តែមួយ​។
​ប្រជាពលរដ្ឋ បាន​បន្ត​តាមដាន ដោយ​យកចិត្តទុកដាក់ ចំពោះ​សេចក្តី សម្រេចចិត្ត ការធ្វើកំណែទម្រង់​គោលនយោបាយ​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​នា​អាណត្តិ​ទី​៥​នេះ ថា​តើ​លទ្ធផល​ចូលរួម​ពី​មន្ត្រី​សំខាន់ៗ ដែលជា​គោលដៅ អសកម្ម និង​ពុករលួយ​ដ៏​ល្បីល្បាញ​គួរ​ជាទី​ស្អប់ខ្ពើម របស់​សង្គមជាតិ និង​បានធ្វើ​ឲ្យ គណបក្ស​ប្រជាជន
​កម្ពុជា​កន្លងមក បាន​បាត់បង់​សម្លេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ជូរចត់​កាលពី បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​កន្លងទៅនេះ គឺជា​មេរៀន​ស្រាប់ សម្រាប់​លោក ណៅ ធួ​ក និង​លោក ឃ្លាំង វណ្ណ​ធុល​។
​ប្រភពព័ត៌មាន​ដដែល​បាន​រាយការណ៍​មកទៀត​ថា ទីតាំង​ស្រះ ចិញ្ចឹម​ត្រី​ឆ្ដោ​របស់​តា​ហុង​មាន​ចំនួន​៤​ស្រះ ស្ថិតនៅ​ទល់មុខ​មណ្ឌល​ឧកញ៉ា ថោង សារ៉ាត់ ទួល​ក្រសាំង​រវាង​ព្រំប្រទល់​ក្រុង​តាខ្មៅ និង​ស្រុក​ស្អាង​ខេត្ដ​កណ្ដាល​ដែល មានកូន​ត្រី​មិនតិចជាង​២០​ម៉ឺន​ក្បាល​ក្នុង​១​ស្រះៗ ហើយ​ត្រូវ​ការកូន​ត្រី​ជា​ចំណី​ក្នុង​មួយថ្ងៃ​ជាង ២​តោន​។ បើ​ការចិញ្ចឹម​នេះ​ខុសច្បាប់ ជា​គោលដៅ​បំផ្លាញ​នូវ​កូន មច្ឆជាតិ​យ៉ាងធ្ងន់ធ្ងរ​យ៉ាងណា ក៏ប៉ុន្ដែ​មន្ដ្រីជលផល​មិនបាន​ធ្វើការ​បង្ក្រាប​ឡើយ​។ តាមច្បាប់​ការចិញ្ចឹម​ត្រី​ឆ្ដោ​ត្រូវបាន​ហាមឃាត់ ដែល​រដ្ឋាភិបាល​បានប្រគល់​ភារកិច្ច​នេះ​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ជលផល ជា​អ្នកទទួលខុសត្រូវ ។
​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញថា បទល្មើស​នេសាទ​បានកើត​មាន​ពេញ បន្ទុក​នៅក្នុង​ឃុំ​កោះ​ចិន ស្រុក​ពញាឮ ឃុំ​កំពង់​អុស ស្រុក​មុខកំពូល ស្រុក​ខ្សាច់ កណ្ដាល​, ល្វាឯម​, កៀនស្វាយ​, លើក ដែក​, កោះធំ និង​ស្រុក​ស្អាង ដែល​វិធាន ការគ្រប់គ្រង​របស់រ​ដ្ឋ​បាល​ជលផល​ខេត្ដ នៅតែ​បង្ហាញ​ពី​ភាព​ធូររលុង ពិសេស ការចិញ្ចឹម​ត្រី​ឆ្ដោ​របស់​តា​ហុង
​មិនមែន ទើបតែ​កើតមាន​នោះឡើយ ជា​រៀងរាល់ ឆ្នាំ​ឈ្មួញ​រូបនេះ​បានគិត​គូរ​ជានិច្ច​ដល់ មន្ដ្រីរដ្ឋបាល​ជលផល​ដើម្បី​បិទបាំង​អំពើ ខុសច្បាប់​របស់ខ្លួន ។
​បញ្ហា​នេះ​បណ្តាលមកពី​ការនេសាទ​ខុស​ក្បួនខ្នាត ដែល​រដ្ឋបាល​ជលផល ក្រោម​ការដឹកនាំ​ដោយ​លោក​បណ្ឌិត ណៅ ធួ​ក ទន់ខ្សោយ គ្មាន​សមត្ថភាព​ស្តារ និង​ទប់ស្កាត់ ពោរពេញ​ដោយ​ភាព​អសកម្ម និង​ពុករលួយ ចំណុច​នេះ​នឹងធ្វើ​ឲ្យ​គោលនយោបាយ​កំណែទម្រង់​ផ្នែក​មច្ឆា​របស់​រដ្ឋាភិបាល នឹង​ពុំមាន​លទ្ធផល​ប្រសើរ​ដូច​ចង់បាន​នោះ
ឡើយ​៕ ដោយ​៖ ដាំ ជា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya