ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » កូន​តុងទីន​៣០​នាក់ ​នាំគ្នា​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ទន្លេបាសាក់​ ​

កូន​តុងទីន​៣០​នាក់ ​នាំគ្នា​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ទន្លេបាសាក់​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣​នៅផ្ទះ​មេ​តុងទីន ក្នុងភូមិ​៦២ ផ្លូវ​លេខ​៤១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
​កូន​តុងទីន​ប្រមាណ​ជាង​៣០​នាក់​បាននាំគ្នា​មក​តវ៉ា​មុខផ្ទះ​មេ​តុងទីន របស់ខ្លួន បន្ទាប់ពី​មេ​តុងទីន​រូបនេះ​មិន​ព្រម​សងលុយ​ពួកគាត់​ដែល​នៅ​ជំពាក់ (​មិនទាន់​ដេញ​អស់​) ដោយ​មេ​តុងទីន​រូបនេះ​ត្រូវ​បានកូន​តុងទីន​ទាំងនេះ​អះអាងថា បាន​ឆបោក​ប្រាក់​ពួកគាត់ ។​
​តាម​សម្តី​របស់​កូន​តុងទីន​ដែល​មក តវ៉ា​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ពួកគាត់​ជា​កូន​តុងទីន​បាននាំគ្នា​មក​តវ៉ា​សុំ​ឲ្យ​មេ​តុងទីន​ដោះស្រាយ រឿង​ប្រាក់​ដែល​កូនៗ​បង់​រាល់​ខែ ដែលមាន​រហូតដល់​៥០០​ក្បាល និង​មាន​អ្នកខ្លះ​ដេញ​បាន ខ្លះ​នៅ ដើម្បី​ដោះស្រាយ​ដល់​អ្នក​ដែល​នៅ (​មិនទាន់​ដេញ​បាន​)​។​
​ចំណែក​មេ​តុងទីន​បាន​អះអាងថា ដោយសារ​មាន​អ្នកខ្លះ​រត់ចោល និង​អ្នកខ្លះ​មិន​បង់​ទើប​មិនមាន​លុយ​ឲ្យ​អ្នក​ដែល​ដេញ​បាន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​កូន​តុងទីន​ទាំង​នោះបាន​មកសុំ​អន្តរាគមន៍ ពី​អាជ្ញាធរ​សង្កាត់​ទន្លេបាសាក់​ជួយ​ដោះស្រាយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya