ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ប្រទះឃើញ​ធ្វើអត្តឃាត​ចង.ក​សម្លាប់​ខ្លួនឯង នៅ​សៀមរាប

បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ប្រទះឃើញ​ធ្វើអត្តឃាត​ចង.ក​សម្លាប់​ខ្លួនឯង នៅ​សៀមរាប

សៀមរាប៖ កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ត្រូវបាន​ប្រទះឃើញ​ធ្វើអត្តឃាត​ចង.ក​សម្លាប់​ខ្លួនឯង​ជាមួយនឹង​ខ្សែ​នឹង​នីឡុង នៅក្នុង​បន្ទប់ទឹក នៅ​ចំណុច​ខារ៉ាអូខេ​ហ្សេ​នៀ ស្ថិតនៅ​ក្នុងភូមិ​គ្រួស​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។

ជន​អត្តឃាត​ឈ្មោះ CHAI SUNG SOO ភេទ​ប្រុស កើត​ឆ្នាំ១៩៦៧ ជា​ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន លេខ M២៥៩៦៩២៥១ ទិដ្ឋាការ​ស្នាក់នៅ​លេខ​EI O១៤៤៥៦៩៦ ផុតកំណត់​ថ្ងៃទី០២-០៤-២០១៩ មានមុខរ​បរជា​ថៅកែ​ខារ៉ាអូខេ​ហ្សេ​នៀ ស្នាក់នៅ​ផ្ទះជួល​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ជាមួយ​ប្រពន្ធ​ខ្មែរ​មិនបាន​រៀបការ​ឈ្មោះ សេង ឌី​ណា អាយុ៣៨ឆ្នាំ និង​មានកូន​ជាមួយគ្នា​ចំនួន​ពីរ​នាក់ ។

ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​ការពិនិត្យ​តាម​កាមេរ៉ា​សុវត្ថិភាព រួម​នឹង​ការពិនិត្យ​របស់លោក​វេ​ជ្ជ​បណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​ខេត្តសៀមរាប បាន​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ខ្លួនឯង ក្នុង​បន្ទប់ទឹក។ សាកសព​ត្រូវ​បានរៀបចំ​បញ្ជូនមក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប តាម​សំណូមពរ​របស់​ក្រុមគ្រួសារ និង​ស្ថានទូត ហើយ​មូលហេតុ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya