បាត់ដំបង៖ កាលពីវេលាម៉ោង ប្រមាណ ៦និង៣០នាទី ល្ងាចថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៣ ស្ថិតនៅលើ ផ្លូវជាតិលេខ៥ ក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ ខណៈយុវជនម្នាក់ទៀត ដែលជាអ្នកបើក បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែក ស្រុកថ្មគោល ក្រោយពីពួកគេ បានបើកម៉ូតូទៅបុក រថយន្តក្រុង របស់ក្រុមហ៊ុន អូឡាំពិកអិចប្រេស ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ ចក់ ចន្ថា អាយុ១៧ឆ្នាំ រស់នៅ ភូមិក្រសាំង ឃុំតាម៉ឺន រីឯជនរងគ្រោះដែល រងរបួសធ្ងន់នោះមាន ឈ្មោះ លន់ នីន អាយុ១៧ឆ្នាំដូចគ្នា ៕
» ព័ត៌មានជាតិ » ឡានក្រុងអូឡាំពិក អិចប្រេស បុកជាមួយម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់