ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» Breaking News, ព័ត៌មានជាតិ » សាលា​រាជធានី ភ្នំពេញ មិន​អនុញ្ញាត ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ធ្វើការ​ដង្ហែ​ក្បួន ​

សាលា​រាជធានី ភ្នំពេញ មិន​អនុញ្ញាត ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ធ្វើការ​ដង្ហែ​ក្បួន ​

ភ្នំពេញ​៖ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣ ថា សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ធ្វើការ​ដង្ហែ​ក្បួន នៅក្នុង​រាជធានី​ភ្នំពេញ នោះឡើយ​។​
​ការបដិសេធ ខាងលើនេះ បានធ្វើ​ឡើង ក្រោយ​ពេលដែល គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង ធ្វើការ ដង្ហែ​ក្បួននៅក្នុង​រាជធានី​ភ្នំពេញ ក្រៅពី​ការជួបជុំ តវ៉ា​នៅ​ទីលាន ប្រជាធិបតេយ្យ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣​ខាងមុខនេះ រួចហើយ​នាំគ្នា​ដង្ហែ​ក្បួន រៀងរាល់ថ្ងៃ​អាទិត្យ ។​
​យ៉ាងណា​នោះ លោក ឡុង ឌី​ម៉​ង់ បាន​ថ្លែង​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ នឹង​សុំ​គោលការណ៍ បន្ថែមទៀត ទៅកាន់​ក្រសួងមហាផ្ទៃ ។ សូមបញ្ជាក់ថា ការបដិសេធ របស់​សាលា​រាជ ធានី​ភ្នំពេញ ចំពោះ​ការ​ដង្ហែ​ក្បួន របស់​គណបក្ស សង្គ្រោះ​ជាតិ បានធ្វើ​ឡើង​នៅ រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣​នេះ នៅក្នុង​កិច្ចប្រជុំ​មួយ រវាង​លោក កើត ឆែ នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ និង​លោក គួ​យ ប៊ុន​រឿន លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់ របស់​គណបក្ស សង្គ្រោះ​ជាតិ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya