ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បញ្ជូន​បុរស​២​នាក់​ និង​ថ្នាំញៀន​ទៅ​តុលាការ​ ​

ប៉េអឹម​បញ្ជូន​បុរស​២​នាក់​ និង​ថ្នាំញៀន​ទៅ​តុលាការ​ ​

បាត់ដំបង ៖ នា​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ បុរស​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់ យ៉ាម៉ា​១៨​គ្រាប់ និង​សម្ភារ​ដែល​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កំរៀង​និង​ក្រុង​បាត់ដំបង​ឃាត់ខ្លួន ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ដ​កសាង​សំណុំរឿង ពីបទ​ជួញដូរ​គ្រឿងញៀន​២​ករណី​បញ្ជូន ទៅ​តុលាការ ។​
​មន្ដ្រី កងរាជអាវុធហត្ថ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ករណី​ទី​១ កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ឃាត់ខ្លួន​បុរស​ម្នាក់ ឈ្មោះ​លន់ ចាប អាយុ​៣២​ឆ្នាំ ពេលធ្វើ​សកម្មភាព​លក់ ចែកចាយ​គ្រឿងញៀន​និង​ដកហូត​បាន ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់ និង​ទូរស័ព្ទ ដៃ​១​គ្រឿង​កាលពី​វេលា​ម៉ោង​៦​និង​៣០​ល្ងាច​នាទី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ក្រុមទី​៣ ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។​
កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កំរៀង​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ អ៊ិន ចិន អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ កំពុង​ចាត់ចែង​ឱ្យប្រើ​ប្រាស់​សារធាតុ ញឿ​ន​ខុសច្បាប់​និង​ដកហូត​បាន​ថ្នាំញៀន​យ៉ាម៉ា​១៨​គ្រាប់​និង​សម្ភារ​ជក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ដ​បាត់ដំបង ។​
​មន្ដ្រី កងរាជអាវុធហត្ថ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់ថា បុរស​សង្ស័យ​ទាំង​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់ យ៉ាម៉ា​១៨​គ្រាប់​និង​សម្ភារ​ប្រើ ប្រាស់​ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ដ​កសាង សំណុំរឿង​ពីបទ​ជួញដូរ​គ្រឿងញៀន​២​ករណី បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ ដើម្បី
​ចាត់ការ​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya