ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » កុមារា​១១​ខែ​រលាក​ទឹក​ក្តៅ​ពេញមុខ ខណៈដែល​ម្តាយ​ចាក់ទឹក​ក្តៅ​ទុក​

កុមារា​១១​ខែ​រលាក​ទឹក​ក្តៅ​ពេញមុខ ខណៈដែល​ម្តាយ​ចាក់ទឹក​ក្តៅ​ទុក​

​កំពង់ឆ្នាំង ៖ ក្មេងប្រុស​ម្នាក់​រងរបួស​រលាក​ពេញ​ផ្ទៃមុខ ខណៈដែល​ម្តាយ ចាក់ទឹក​ក្តៅ​ទុក​លើ​គ្រែ ហើយ​ក្មេងប្រុស​រូបនេះ​ទៅ​ទាញ​កំពុប​ជះ​ពេញ​ផ្ទៃមុខ​តែម្តង ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ភូមិ​ជ្រោយ​ប​បូស ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​
ក្មេងប្រុស​ដែល​រងរបួស​រលាក​ពេញ​ផ្ទៃមុខ​មានឈ្មោះ​ខុន ធី​ណា អាយុ​១១​ខែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​
​ស្ត្រី​ជា​ម្តាយ​ក្មេងប្រុស​រង​គ្រើ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់ បាន​ដាំទឹក​ពេញ​មួយ​កំសៀវ សម្រាប់​ឆុង​ទឹកដោះគោ នៅពេលដែល​ទឹក​ដាំ​ពុះ គាត់​បាន​ចាក់ទឹក​ក្តៅ​ទៅ​ដាក់​ថូ​ជ័រ​រួច​យក​ទុក​លើ​គ្រែ ហើយ​ដើរ​ទៅយក​ដប​ទឹកដោះគោ ខណៈដែល​ដើរទៅ​យក​ដប​ទឹកដោះគោ ក៏​ស្រាប់តែ​កូន​របស់គាត់​តោង​គ្រែ​ដើរទៅ​ក្បែរ​នោះ ហើយ​ទាញ​ថូ​ដាក់​ទឹក​ក្តៅ​នោះ​កំពប់​ជះ​ពេញ​លើ​ផ្ទៃមុខ​តែម្តង ។ ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង រហូតមកដល់​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ​នេះ ក្មេងប្រុស​នេះ​មាន​សភាព​ធូរស្រាល​វិញ​ហើយ​។ គាត់​ក៏​សូម​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក​ម្តាយ​មួយចំនួន​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូនតូច​និង​ពិសេស​ក្នុង​ខែរងា​នេះ​សូម​ពាក់​ខោអាវ​ជើងវែង​ដៃ​វែង​ដល់​កូនតូច​និង​មនុស្ស​ចាស់​ដែល​រង​ផលប៉ះពាល់​ពី​អាកាសធាតុ​ប្រែប្រួល​នេះ​ជាងគេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya