ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​សិប្បកម្ម​ឈើ របស់​ជនជាតិ​វៀតណាម ​

ប៉ូលិស​បង្ក្រាប​សិប្បកម្ម​ឈើ របស់​ជនជាតិ​វៀតណាម ​

រតនគិរី ៖ កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៣ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​រតនគិរី សហ​ការណ៍​ជា មួយ​កម្លាំង​នគរបាល​ក្រុង​បាន​លុង បាន​ចុះបង្ក្រាប​រោង​សិប្ប​ឈើ​ដ៏​ធំ របស់​ជនជាតិ​វៀតណាម ស្ថិត​ក្នុងភូមិ អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។ ក្នុង​ប្រតិបត្តិការ​នេះ ដែល​ដឹកនាំ​ដោយ​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តរតនគិរី ។​
​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​ប​នេះ ប្រាប់​ឲ្យ​ដឹងថា ម្ចាស់​រោង​សិប្បកម្ម​ដ៏​ធំ​កែច្នៃ​ឈើ​ប្រណីត គ្រប់​ប្រភេទ​នេះ ឈ្មោះ បូស ហៅ​ណា​ង ជនជាតិ​វៀតណាម មុខរបរ បើក​រោង​សិប្បកម្ម​ជាច្រើន​ឆ្នាំ​មក ហើយ ។
សមត្ថកិច្ច​ដដែល​ខាងលើ ប្រាប់​បន្តទៀតថា សមត្ថកិច្ច​រកឃើញ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​ជាច្រើន ម៉ែត្រ គីប ។​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ខាងលើ ប្រាប់​បន្តទៀតថា ពួកគាត់​តែងតែ​សង្កេតឃើញ មន្ត្រីរដ្ឋបាល ព្រៃឈើ និង​សមត្ថកិច្ច​មួយចំនួន បើ​រថយន្ត​មក​ឈប់​នៅមុខ​រោង​សិប្បកម្ម កែច្នៃ​ឈើ​ប្រណីត​ដ៏​ធំ​មួយ​នេះ រួច​ចូលទៅ​ជួប​ម្ចាស់​សិប្បកម្ម​ញឹ​ប​ញាប់ ដែលជា​ជនជាតិ​វៀតណាម ។ ប៉ុន្តែ​មិនដែល​ឃើញ​មានការ​បង្ក្រាប នោះទេ ។ បច្ចុប្បន្ន
​ឈើ​ប្រណីត​គ្រប់​ប្រភេទ​ជាច្រើន​ម៉ែត្រ​គីប ដែល​សមត្ថកិច្ច​រកឃើញ ប្រគល់​ឲ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ រតនគិរី ចាត់ការ​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya