ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់ ៣ នាក់ ​

ម៉ូតូ​បុក​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់ ៣ នាក់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២ ០១៣ នៅ​ចំណុច​លើ​ស្ពាន ៧ មករា ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។​
​ប្រភពពី​មន្ត្រីនគរបាល ប៉ុស្តិ៍​រដ្ឋបាល ក្រាំង​ពង្រ ប្រចាំការ​ល្បាត​នៅ​កន្លែងកើតហេតុ​នោះ បាន​ប្រាប់​ឲ្យ​ដឹង ថា ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ ជិះ​បញ្ច្រាសទិស​គ្នា ។ ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​កណ្តាល​1C-7757 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង តាមផ្លូវ​ជាតិ​លេខ​៣ បើកបរ​ដោយ​ឈ្មោះ លី សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ
​ធ្លក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) រីឯ ប្រពន្ធ​រងរបួស​ធ្ងន់ ។ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ស្កុប​ពី​ស្តេ​ប​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AJ-6192 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង តាមផ្លូវ​ជាតិ​លេខ​៣​ដូចគ្នា បើកបរ​ដោយ​ឈ្មោះ ស៊ុន ម៉ា​ឡែ​ន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​យោធា មាន​ស្រុកកំណើត​នៅ​ភូមិ
​គ្រោលគោ សង្កាត់​ទឹកថ្លា ខណ្ឌ​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ ។ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៥០៨ ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​រង របួសធ្ងន់​)​រួម​នឹង​អ្នករួមដំណើរ​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ​រងរបួស​ធ្ងន់​ដូចគ្នា ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya