ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » សម្លាប់​ប្រពន្ធ​របស់ខ្លួន​នៅ​ភ្នំពេញ រួច​គេចខ្លួន​ទៅ​ខេត្តបាត់ដំបង

សម្លាប់​ប្រពន្ធ​របស់ខ្លួន​នៅ​ភ្នំពេញ រួច​គេចខ្លួន​ទៅ​ខេត្តបាត់ដំបង

បាត់ដំបង ៖ នា​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួនបាន​នៅ​ភូមិ​បួន​ជួរ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង។

 

ជនសង្ស័យ​ឈ្មោះ ហ៊ាន រិទ្ធី ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ព្រៃទា១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានសម្លាប់​ប្រពន្ធ​កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ​នៅ​ភូមិ​សង្កាត់ ដែល​ខ្លួន​ជនសង្ស័យ​រស់នៅ ហើយ​បានរ​ត់ទៅ​លាក់ខ្លួន​នៅ​ភូមិ​បួន​ជួរ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួនបាន​ហើយ។

ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការ​ខេត្តបាត់ដំបង​បញ្ជូនមក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការចាត់​វិធានការណ៍​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya