ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» ព័ត៌មានជាតិ » លោក​ឃួ​ង ស្រេង ៖ ដឹកនាំ​មន្ដ្រី​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​លិច​ផ្ទះ និង​ដីស្រែ ប្រជាពលរដ្ឋ​នៅ​ស្ទឹង​ព្រែក​ត្នោត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

លោក​ឃួ​ង ស្រេង ៖ ដឹកនាំ​មន្ដ្រី​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​លិច​ផ្ទះ និង​ដីស្រែ ប្រជាពលរដ្ឋ​នៅ​ស្ទឹង​ព្រែក​ត្នោត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

ភ្នំពេញ៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​តំបន់ ស្ទឹង​ព្រែក​ត្នោត នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ទឹកជំនន់​ទឹកភ្លៀង​កំពុងតែ​កើន ឡើង ដែល​ធ្វើ​ឲ្យ​លំនៅដ្ឋាន និង​ដីស្រែ របស់​ប្រជា​ពល រដ្ឋ​មួយចំនួន ទទួលរង​នូវ​ការលិចលង់ ពិសេស​ប្រជា ពលរដ្ឋ​ដែល​រស់នៅ​ស្រប​ជាមួយនឹង​ដងស្ទឹង​ព្រែក​ត្នោត ។

ជាក់ស្តែង​នៅ​ថ្ងៃទី២០ខែកក្កដា​ឆ្នាំ២០១៨នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ អមដំណើរ​ដោយ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាននិងកំពុង​ជិះទូក​ចុះ​ពិនិត្យ​តាម​មូលដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រង​ការលិចលង់ ដើម្បី​ពិនិត្យមើល​ពី​ស្ថានភាព​ទឹក ក៏ដូចជា​តម្រូវការ​ចាំបាច់ របស់​បងប្អូន​ប្រជាពលរដ្ឋ ថា​តើ​ពួកគាត់​ចង់បាន​អ្វី ខ្វះខាត​អ្វី យើង​អាចជួយ​ពួកគាត់​បានភ្លាមៗតែម្តង។ ក្នុងឱកាស​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​មូលដ្ឋាន ពិសេស​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចុះមក​ផ្ទាល់​ដល់​មូលដ្ឋាន​ដែល​លិចលង់ ដើម្បី​ជួយ​ក៏ដូចជា​ការបង្ការ​ទប់​ស្កាត់ ជំងឺ​តម្កាត់​បៀតបៀនផ្សេងៗទៅលើ​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួលរង​ការលិចលង់​នេះ។

លោក​អភិបាល ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅក្នុង​ឱកាស​ដែល​រាជធានី​ភ្នំពេញ រង​នូវ​ការ​ជន់​លិចលង់​ដោយ​ទឹកជំនន់ លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ក្នុង​ខណ្ឌ​ពោធិ៍​សែន ។

លោក​បាន​អំពាវ​អំ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​ទឹកជំនន់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនចៅតូចៗ កុំ​ឲ្យ​មាន​លេង​នៅតាម​ដងអូរ ប្រឡាយ ព្រែក ដែលមាន​ទឹក កំពុងមាន​ហូរ​ខ្លាំង ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya