ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » លួច​ម៉ូតូ​បាន​មួយថ្ងៃ​ប៉េអឹម​តាម​ប្រកិត​គេចខ្លួន​មិន​រួច​ប្លុង​ម៉ូតូ​ចោល រ​ត់រក​ប្រា​ស់អា​យ៉ូ​ស​ ​

លួច​ម៉ូតូ​បាន​មួយថ្ងៃ​ប៉េអឹម​តាម​ប្រកិត​គេចខ្លួន​មិន​រួច​ប្លុង​ម៉ូតូ​ចោល រ​ត់រក​ប្រា​ស់អា​យ៉ូ​ស​ ​

ប៉ោយប៉ែត​៖ ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ប្រគល់ជូន​ម្ចាស់​ដើម​វិញ កាលពី​វេលា ម៉ោង​4​រសៀល​ថ្ងៃទី​05/12/2013 ទៅ​អោយឈ្មោះ រិ​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ​27​ឆ្នាំ ដែលជា​ម្ចាស់ ម៉ូតូ​រស់នៅ​ភូមិ​ក្បាលស្ពាន​1 សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​
លោក​ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ថ្លែងអោយដឹងថា​ម៉ូតូ​នេះ​ត្រូវ​ចោរលួច​កាលពី​យប់​ថ្ងៃទី​01/12/2013​នៅ​ចំនុច​ផ្សារ​យួន​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​1 សង្កាត់​-​ក្រុង​ប៉ោយប៉ែត  ។
លោក​បន្តថា ក្រោយពេល​ចោរលួច​ភ្លាមៗ​ម្ចាស់​ម៉ូតូ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ហើយ​ជាល​ទ្ឋ​ផល​នៅ​ថ្ងៃទី​02/12/2013​វេលា​ម៉ោង​6​និង​30​នាទី អាវុធហត្ថ​ក្រុង​រក ឃើញ​ម៉ូតូ​ដែល​ចោរលួច​នោះ​ប្លុង​ចោល​នៅ​ចំនុច​ជិត​វត្ត​ថ្មី​ស្ថិតក្នុង​ភូមិ​បា​លេ​លិ​យ្យ 2 សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។​
​សូមបញ្ជាក់​ផង​ដែល​ម៉ូតូ​ដែល​បាត់​ខាងលើ នៅ​គ្រា​ដែល​ម្ចាស់​ទៅប្តឹង​សមត្ថកិច្ច អោយ​
​ជួយ​អន្តរាគមន៍​បណ្តាលអោយ​ចោរ​ភ័យ​ស្លន់ស្លោរ ពីព្រោះ​កម្លាំង​ប៉េអឹម ចុះ​ប្រតិបត្តិ​
​ការ​យ៉ាងសកម្ម ធ្វើអោយ​ចោរ​រក​ផ្លូវ​គេច​មិន​រួច​ក៌​យក​ម៉ូតូ​ទៅ​ប្លុង​ចោល​ហើយ​រត់គេចខ្លួន​
​បាត់ស្រមោល​ឈឺ​ង ប៉ុន្តែ​ទោះយ៉ាងណា​ក៏​សមត្ថកិច្ច​នៅតែ​បន្ត​ស្វែង​រកមុខ​ជនសង្ស័យ​
​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya