មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនប្រទេសកម្ពុជានិងប្រទេស វៀតណាមស្ថិតក្នុងភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បុរសជនជាតិវៀតណាម០៥នាក់និងជនជាតិខ្មែរម្នាក់ត្រូវបានសមត្ថកិច្ចនិង ជំនាញមេព្រៃរបស់អង្គការអភិរក្សជីវចំរុះសីមាធ្វើការឃាត់ខ្លួននិងប ញ្ជួនទៅធ្វើការសាកសួរនៅស្នាក់ការអភិរក្ស។
ជនជាតិវៀតណាមទាំង៥នាក់រួមទាំងខ្មែរម្នាក់ដែលត្រូវឃាត់ខ្លួនន នោះទី១មានឈ្មោះឡិម ឡិ អាយុ៣៣ឆ្នាំមានទីលំនៅភូមិតាធាច ឃុំឡុកភិន ស្រុកឡុកនិញ ទី២ឈ្មោះជៀវ ម៉ៅ អាយុ២២ឆ្នាំមានទីលំនៅភូមិ១១ ឃុំភឿក ភឿន ស្រុកប៊ូដូប ទី៣ឈ្មោះជៀវ ថាញ់ អាយុ២២ឆ្នាំទីលំនៅភូមិ១១ ឃុំភឿក ភឿន ស្រុកប៊ូដូប ទី៤ ឈ្មោះជៀវ ហាំង អាយុ១៩ឆ្នាំទីលំនៅឆ្នាំភូមិ១១ ឃុំភឿក ភឿន ស្រុកប៊ូដូប ទី៥ឈ្មោះជៀន ហ្វឿន អាយុ១៩ឆ្នាំ ទីលំនៅភូមិប៊ូ ចាំ ឃុំ
ហ៊ិង ភឿក ស្រុកប៊ូដូប ទី៦ជនជាតិខ្មែរ រស់នៅស្រុកកែវសីមា៕