បន្ទាយមានជ័យ ៖ កាលពីម៉ោង២រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកផ្ទុកដីពេញប្រៀបធ្វើដំណើរចេញពី កន្លែងជីកកាយដីនៅលើភ្នំ ។ លុះបន្ទាប់មករថយន្ត ក៏ដាច់ហ្វាំងចាប់ពីមុខសាលារៀនវិទ្យាល័យអូរអំបិលហើយនៅពេលនោះ គេឃើញ អ្នកបើកបរព្យាយាមកាច់ចង្កូតរថយន្តដើម្បីបញ្ចៀសកុំឲ្យបុក
ប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅលើផ្លូវនោះ ដោយរថយន្តមកដល់ចំណុចផ្លូវបត់កែងនិងផ្លូវជាតិលេខ៥ ក៏បើកត្រង់បំបុក ចូលក្នុងរោងម៉ាស៊ីនស្រូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងសង្កត់ថៅកែម៉ាស៊ីនស្រូវកំពុងធ្វើការ នៅក្នុងរោងម៉ាស៊ីនកិនស្រូវនោះបណ្តាលឲ្យរងរបួសធ្ងន់ ។ ឃើញដូច្នេះអ្នករស់នៅក្បែរកន្លែងកើតហេតុក៏ចូលទៅចាប់ទាញអូស
ជនរង គ្រោះចេញដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ថុយ វិចិត្រ ភេទប្រុស អាយុ៥០ឆ្នាំ ។ ចំណែក អ្នកបើក រថយន្តឈ្មោះ យ៉ា គឹមឡុង ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណមិនទទួលរងរបួសនោះទេ៕
» ព័ត៌មានជាតិ » ឡានដឹកដីដាច់ហ្វាំង បុកចូលរោងម៉ាស៊ីនស្រូវ