ស្វាយរៀង ៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ កម្លាំងនគរបាល ព្រហ្មទណ្ឌ ខេត្ដស្វាយរៀង សហការជា មួយកម្លាំង នគរបាល ព្រហ្មទណ្ឌ ខេត្ដព្រៃវែង បាននឹងកំពុងបន្ដ ធ្វើការស្រាវជ្រាវ បន្ដទៀត ចំពោះករណីប្រទះឃើញសព នាយការិយាល័យនគរបាល បំភ័ន្ដអក្ខរ នៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង អណ្ដែតក្នុងទឹកទន្លេកំពង់ត្រាច ស្រុករមាស ហែក ខេត្ដស្វាយរៀង ថាតើជាអំពើឃាតកម្ម ឬមួយជាអំពើអត្ដឃាតដោយខ្លួនឯង ។
ក្រោយពីទទួលបានព័ត៌មានប្រទះឃើញសពមន្ដ្រីនគរបាល ពាក់ស័ក្ដិ៤កន្លះរូបនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការ និងកម្លាំង នគរបាលផ្នែកព្រហ្មទណ្ឌខេត្ដព្រៃវែង ដឹកនាំ ចុះទៅសហការ ដោយលោកសេង សុភក្ដិ ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ ខេត្ដព្រៃវែង បាននាំគ្នា
បើកការស្រាវជ្រាវ ចំពោះករណីនេះ ជាអំពើឃាតកម្ម ឬមួយជា អំពើអត្ដឃាត ។
យ៉ាងណាក៏ដោយ បើទោះបីពុំមានភស្ដុ តាងពិតប្រាកដត្រូវបានបង្ហាញស្លាប់ដោយសារមូលហេតុអ្វីនោះ ប៉ុន្ដែនៅពេលនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដស្វាយរៀង បាននឹងកំពុងបន្ដស៊ើបអង្កេត ៕