ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ក្រុមចោរប្លន់ ចំនួន៧នាក់ ក្នុងនោះស្ត្រី២នាក់ ត្រូវបានកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បង្ក្រាបបាន នៅផ្ទះសំណាក់ ច័ន្ទលាភ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានថ្លែងឲ្យដឹងថា ក្រោយមានបញ្ជាពី សំណាក់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ រួចមក កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរងនគរបាល បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ រួមទាំងវត្ថុតាងជាកាំភ្លើង និងម៉ូតូផងដែរ ។
ក្រុមចោរប្លន់ទាំងនេះនឹងបង្ហាញមុខ ជាសាធារណៈ នៅព្រឹកថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៣ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់៕