ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យ អាជ្ញាធរខណ្ឌ២គឺខណ្ឌមានជ័យនិងសែនសុខត្រូវចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋណា ដែលកំពុងរំលោភសង់លំនៅឋាននៅ លើប្រឡាយនិងនៅលើដីសាធារណៈ ផ្សេងទៀតឱ្យបានទាន់ពេលវេលាក្នុងរដូវប្រាំងនេះដើម្បីទុកពេលឱ្យ ខាងជំនាញ ពាក់ព័ន្ធចុះទៅសិក្សាដាក់ប្រព័ន្ធ
លូមេ តាមបណ្ដោយផ្លូវហាណូយផ្លូវសូឡា និង ផ្លូវណតប្រីដ រហូតដល់លូប្រាំក្នុងសង្កាត់ ស្ទឹងមានជ័យឱ្យបានឆាប់បំផុតក្នុងរដូវ ប្រាំងនេះ ។ ពាក់ពន្ធ័នឹងដាក់លូមេ នៅ តាមបណ្ដោយផ្លូវហាណូយសព្វថ្ងៃនេះ លោកប៉ា សុជាតិវង្ស ក៏បានបញ្ជាឱ្យ ផ្អាកជាបន្ទាន់ផងដែរដោយលោកថាមិនត្រូវតាមស្ដង់ដារនោះទេ ។
លោក ប៉ា សុជាតិវង្ស បានកោះប្រជុំ ជាបន្ទាន់ជាមួយមន្ដ្រីជំនាញមន្ទីរសាធារ ណការរាជធានីលោកអភិបាលខណ្ឌមានជ័យអភិបាលខណ្ឌសែនសុខ មន្ទីរដែនដី នគរូបនីយកម្មក្រុងនិងមន្ដ្រីពាក់ព័ន្ធ ក្រោមឱវាទសាលារាជធានីភ្នំពេញដើម្បី ត្រួតពិនិត្យនិងរកវិធានការជាគន្លឹះឱ្យ ទាន់ពេលវេលាក្នុងការរំដោះទឹកភ្លៀង ចេញពីរាជធានីភ្នំពេញនារដូវវស្សាឆ្នាំ ក្រោយ ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ នៅ សាលប្រជុំសាលារាជធានីភ្នំពេញដោយលោកអភិបាលរាជធានីក៏បានលើកឡើងពី ការស្ថាបនាលូមេសំខាន់ៗដែលជា អាទិភាពចំបងជាងស្ថាបនាផ្លូវដើម្បី សម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋពេលភ្លៀងធ្លាក់ម្ដងៗ ។ បន្ទាប់ពីអណ្ដូងលូ
ចំនួន៣២.៤៦៤ អណ្ដូង ក្នុងរាជធានីភ្នំពេញត្រូវបានទុកចោល អស់រយៈជាង៧០ឆ្នាំមកដោយមិនបាន គិតគូរដោះស្រាយជួសជុលឡើងវិញ ដើម្បីរំដោះទឹកភ្លៀងនារដូវវស្សាម្ដងៗ នោះទេ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា សាលារាជធានីភ្នំពេញនៅតែបន្ដការ ងារបស់ខ្លួនដើម្បីបម្រើការងារជូនប្រជាពលរដ្ឋឱ្យបានល្អ។បញ្ហា បណ្ដាញលូមួយចំនួនធំនៅរាជធានីភ្នំពេញមានវ័យ ចំណាស់ប្រមាណជាង៦០ឆ្នាំទៅ៧០ឆ្នាំ ដូច្នេះត្រូវតែកែសម្រួល យើងមិនអាច ទុកអ៊ីចឹងតទៅទៀតបានទេ ។ ប្រជាពល រដ្ឋនៅរាជធានីភ្នំពេញសំខាន់ណាស់បញ្ហា លិចលង់នៅពេលរដូវវស្សាចូលមក ដល់តែមួយរយៈចុងឆ្នាំ២០១៣នេះ យើង ឃើញភ្លៀងធ្លាក់ជាង២១មេនៅរាជធានីភ្នំពេញតំបន់មួយចំនួនតែងតែ លិចលង់ តែមិនយូរប៉ុន្មានដែរ១ម៉ោងទៅ២ម៉ោងក្រោយក៍បានស្រកអស់ទៅវិញ ។
លោក អភិបាលរាជធានីក្នុងឱកាសនោះក៏បាន ណែនាំដល់មន្ដ្រីមន្ទីរសាធារណការរាជធានីត្រូវបន្ដការងារទាំងនេះឱ្យ បានឆាប់ រហ័សទាន់ពេលវេលារាល់គម្រោងដែលមានស្រាប់ត្រូវធ្វើការងារនេះឱ្យ បាន លឿន ។ មិនតែប៉ុណ្ណោះលោកក៏បាន ជំរុញឱ្យអភិបាលខណ្ឌនីមួយៗត្រូវប្រជុំ ផព្វផ្សាយដល់អាជ្ញាធរសង្កាត់ទាំងអស់ ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅ មូលដ្ឋានទាំងអស់ឱ្យចូលរួមថែរក្សាការពារកុំបោះចោលសំរាមចូលក្នុង មាត់លូអណ្ដូងលូទៅទៀតវានាំឱ្យស្ទះលូនៅនិងនាំឱ្យខូចបណ្ដាញលូ ផង ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ ទៀតថា រឿងរថយន្ដធុនធំនៅតែបន្ដចូល ក្នុងក្រុងនាពេលនេះ គឺសុទ្ធតែរថយន្ដ ដែលគេមានការអនុញ្ញាតត្រឹមត្រូវនិងមានលក្ខខណ្ឌពីមន្ទីរសាធារណការ រាជធានីហើយដែរ ៕