ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » បើក​ម៉ូតូ បុក​របង​ផ្ទះ​អ្នកស្រុក​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​ ​

បើក​ម៉ូតូ បុក​របង​ផ្ទះ​អ្នកស្រុក​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​ ​

កណ្ដាល ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​៥ ខែ​ធ្នួ ឆ្នាំ​២០១៣ ត្រង់​ផ្លូវ​កោង​ជាយក្រុង ស្ថិតក្នុង​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​។​
​យុវជន​ម្នា​ក់បាន​បើក បរ​ម៉ូតូ​យ៉ាង​លឿន​ឌុប​មិ​ត្ដ​ភក្ដិ​២​នាក់ ទៀត​ពីក្រោយ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២​សំដៅ​មកពី​រាជធានី​ភ្នំពេញ​ចូលមក ក្រុង​តាខ្មៅ ខណៈ​បើក​មកដល់​ចំណុច​ផ្លូវ កោង​ជាយក្រុង​កាច់ចង្កូត​មិនទាន់​ក៏ ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល ឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​៣​នាក់​ហើយ​បាន​ស្លាប់​ម្នាក់​បន្ទាប់ពី បញ្ជូន​ដល់​មន្ទីរ ពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ ។​
ជនរងគ្រោះ​មាន​គ្នា​៣​នាក់​ទី​១-​ឈ្មោះ ស៊ូ រិទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ជា​អ្នក រួម​ដំណើរ​ស្លាប់​នៅ​មន្ទីរពេទ្យ​)​មាន​ទីលំនៅ​ផ្ទះ​លេខ​៤២E2 ស្ថិតក្នុង​សង្កាត់​ផ្សារ​អូ​ឬ​ស្សី ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​, ទី​២-​ឈ្មោះ ពេជ្រ លីន ភេទ​ប្រុស អាយុ ២១​ឆ្នាំ (​ជា​អ្នកបើកបរ​រងរបួស​ធ្ងន់​) មាន​ទីលំនៅ​ភូមិ​តេ​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល
និង​ទី​៣-​ឈ្មោះ រ៉ា សុខ​មិនា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។ ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំ ពេញ 1CA-0201 ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya