ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រសួង​សេដ្ឋកិច្ច ប្រាប់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ទិញ​បុរី អត់​ច្បាប់​ចំនួន ១៩ ​

ក្រសួង​សេដ្ឋកិច្ច ប្រាប់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ទិញ​បុរី អត់​ច្បាប់​ចំនួន ១៩ ​

ភ្នំពេញ​: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា បុរី​អត់​ច្បាប់​នោះ​រួមមាន ៖ ១-​បុរី សូ​នី​, ២-​បុរី វា​រី​ណា​,៣-​បុរី រុង រឿង​, ៤-​បុរី គៀង ហ៊​ត​, ៥-​បុរី សម្បួរមាស​, ៦-​ផ្លា​ទី​នី​ម រេ​ស៊ី​ដិ​ន​, ៧-​បុរី អាកាសចរណ៍​, ៨-​ក្រុមហ៊ុន ប៊ូ​យ៉ុង​ហ្គ្រុ​ប​, ៩-​បុរី EU ( កំពង់ចម្លង អរិយ​ក្សត្រ ), ១០-​ក្រុមហ៊ុន មានជ័យ​ហ្វូ​ដ ៩៩៩ ( គម្រោង​បុរី តូ​ក្យូ​, គម្រោង​មូ​ស្គូ​ស៊ី​ធី និង​ផ្លូវ ៣៧១ ), ១១-​សំណង់ផ្ទះ​ល្វែង​ទំនើប ចោមចៅ​, ១២-​អា​ផាត​មិន Sonatra Grand Realty, ១៣
-​សំណង់ផ្ទះ​ល្វែង លោក អ៊ីវ ឈាន ,១៤-​អគារ​ស្នាក់នៅ​រួម D.Y.G Co., Ltd ( Noblesse ), ១៥-​សំណង់ផ្ទះ​ល្វែង​លោក អ៊ីវ ម៉េង និង​លោក ជា លី​, ១៦-​សំណង់ផ្ទះ​ល្វែង និង Link House លោក គីម យ៉ុង​ហាក់​, ១៧-​សំណង់​អគារ​ស្នាក់នៅ​រួម លោក ទិ​ព្ធ ណា​រេ​ន និង​លោកស្រី អ៊ា​ក ច័ន្ទ​ថា​វី​, ១៨-​សំណង់​អគារ​ស្នាក់នៅ​រួម លោក យ៉ង់ គ្រី​ស្យ​ង់ និង​លោក យ៉ង់ លឹម​ហួត និង ១៩-​សំណង់ផ្ទះ​ល្វែង តុល លន​។​
​សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា «​សាធារណៈជន​ទាំងអស់​ថា មិនគួរ​គប្បី​ទិញ​លំនៅដ្ឋាន​ទាំងឡាយណា ដែល​ពុំទាន់​មាន​អាជ្ញាប័ណ្ណ អាជីវកម្ម​អភិវឌ្ឍ​លំនៅដ្ឋាន ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នោះឡើយ ព្រោះ​ការទិញ លំនៅដ្ឋាន​ពី​ម្ចាស់​សំណង់ ឬ​បុរី ដែល​គ្មាន​ការអនុញ្ញាត ស្របច្បាប់​អាច នឹង​ខាតបង់​ថវិកា ឬ​ទ្រព្យសម្បត្តិ ជាយថាហេតុ​»​។​
​សេចក្តីជូនដំណឹង​ឲ្យ​ដឹង​ទៀតថា ម្ចាស់​បុរី​ទាំងអស់ ត្រូវ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍ លំនៅដ្ឋាន នៅ​អគ្គនាយកដ្ឋាន ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​បាន​មុន​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៣​។ ក្នុងករណី​យឺតយ៉ាវ ឬ​ព្រងើយកន្តើយ មិន​ព្រម​មក​ដាក់ ពាក្យសុំ​អាជ្ញាប័ណ្ណ អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​
​យ៉ាងណាក៏ដោយ​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ក្រសួង​ចេញ​សេចក្តីជូនដំណឹង ឲ្យ​ម្ចាស់​បុរី​មកសុំ​អ​ជ្ញា​បណ្ណ និង​ប្រកាស​មិន​ឲ្យ ប្រជាពលរដ្ឋ​ទិញ​បុរី​ទាំងអស់ ហើយ​ថែមទាំង​ដោយ​ដាក់ កាលបរិច្ឆេទ​កំណត់​ផងដែរ ប៉ុន្តែ​ពួកគេ​(​ម្ចាស់​បុរី​) នៅតែ​មិន​ព្រម​អនុវត្តតាម​ច្បាស់ ហើយ​ក្រសួង​សេដ្ឋកិច្ច​នៅតែ មិនទាន់មាន​វិធានការណ៍ ច្បាស់លាស់
ណាមួយ​នៅឡើយ​។ ប្រជាពលរដ្ឋ​មួយចំនួន​និយាយថា ដើម្បី​ជា​ផលប្រយោជន៍ ប្រជាជន​ដែល​ចង់​ទិញ​បុរី ហើយ​មិនដឹង​ព័ត៌មាន អជ្ញាធរ​ពាក់ព័ន្ធ​គួរតែ ចាត់​វិធានការណ៍​ជាបន្ទាន់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya