ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ » ជនបរទេស​ម្នាក់​ស្លាប់ ដោយសារ​ជំងឺ​ហើម​សួត នៅ​សៀមរាប

ជនបរទេស​ម្នាក់​ស្លាប់ ដោយសារ​ជំងឺ​ហើម​សួត នៅ​សៀមរាប

ខេត្ត​សៀម​ម​រាប៖ នា​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ស្ថិតនៅ​ភូមិ​មណ្ឌល១ សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប​មាន​ជនបរទេស​ម្នាក់​បាន​ស្លាប់ ។

ជនរងគ្រោះ​មានឈ្មោះ ៖ DRAYCOTTJOHN DENNIS ភេទ ប្រុស កើត​ឆ្នាំ ១៩៤៧ ជនជាតិ​អង់គ្លេស​កាន់​លិខិតឆ្លងដែន​លេខ ៣០៨៤១២១០៤ទិដ្ឋាការ​ស្នាក់នៅ​លេខ​EI០១៣៩៨៦៦៩ផុតកំណត់​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩មានមុខ​របរ ចូលនិវត្តន៍​ស្នាក់​នៅផ្ទះ​ជាមួយ​ប្រពន្ធ(មិនបាន​រៀបការ)ជនជាតិខ្មែរ នៅ​ភូមិ បុស្ស​ក្រឡាញ់ សង្កាត់ ជ្រាវ ក្រុង/ខេត្ត សៀមរាប ។

កាលពី​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះ​មាន​អកា​រៈហ​ត់​ខ្លាំង​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​រហូតដល់​វេលា​ម៉ោង​ប្រហែល ១៨-០០នាទី​ថ្ងៃទី ១០ ខែ កក្កដា​ឆ្នាំ២០១៨ជនរងគ្រោះ ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ។ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ជំងឺ​ហើម​សួត​រ៉ាំរ៉ៃ(របេង​សួត) ។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​បញ្ជូនទៅ​តម្កល់ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត(ពេទ្យរុស្ស៊ី)រាជធានី​ភ្នំពេញ​តាម​សំណូមពរ​របស់​ក្រុមគ្រួសារ និង​តំណាង​ស្ថានទូត ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya