ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​ម្នាក់ អាយុ២ឆ្នាំ ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ នៅ​ក​ណ្កា​ល

ក្មេងប្រុស​ម្នាក់ អាយុ២ឆ្នាំ ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ នៅ​ក​ណ្កា​ល

កណ្តាល ៖ នៅ​ចំណុច​ផ្លូវលំ​គ្រោះ​ក្រហម ក្នុងភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​កិន​ក្មេងប្រុស​ម្នាក់​ស្លាប់ កាលពី​ថ្ងៃ​ពុធ ១៤រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ វេលា​ម៉ោង៦ព្រឹក ។ រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2z – 6298 អ្នកបើកបរ​ឈ្មោះ គង់ ឡុង ភេទ​ប្រុស អាយុ៦២ឆ្នាំ មាន​ទី​លំ​បច្ចុប្បន្ន​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល បាន​បើកបរ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង មាន​ដឹក​ដីខ្សាច់ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ក៏បាន​ឈប់​នៅមុខ​ផ្ទះ​ឈ្មោះ​ចាន់ សុផាត ភេទ​ស្រី អាយុ៣០ឆ្នាំ ជា​អ្នកលក់​ចាប់ហួយ ដើម្បី​ទិញ​ស្រា​បៀរ១កំប៉ុង។ ពេលនោះ​ឈ្មោះ​ចាន់​សុផាត ជា​អ្នកលក់ ក៏បាន​យក​ស្រា​បៀរ​ទៅ​ឲ្យ​ឈ្មោះ​គង់ ឡុង ដែល​អង្គុយ​នៅក្នុង​រថយន្ត ស្រាប់​ពេលនោះ​កុមារ​រងគ្រោះ​ឈ្មោះ​តុង ចាន់​មុន្នី​សត្យា ភេទ​ប្រុស អាយុ២ឆ្នាំ ត្រូវជា​កូន បាន​ដើរ​តាម​ពី​ក្រោយមក ចូល​អង្គុយ​ក្រោម​រថយន្ត ដោយ​ម្តាយ​និង​អ្នកបើកបរ មិនបាន​ដឹង​ឡើយ។ លុះ​ពេល​រថយន្ត​ចេញដំណើរ ក៏បាន​កិន​កុមារ​រងគ្រោះ​បែកក្បាល​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ តែម្តង ។ ក្រោយពេល​កើតហេតុ​អ្នកបើកបរ បាន​រត់​គេចខ្លួនបាត់  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya