ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     លោក ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ចំណាត់ការ​ណាមួយ​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ដែល​កើតមាន​នៅលើ​ទឹកដី​ស្រុក​បរិបូរណ៍​  ||     ចរិត​ពូក​នេះ​ក្អេងក្អាង​ណាស់​មិនដឹងថា​ខ្សែ​គាត់​ខ្សែ​គោ​រឺក៏​ខ្សែពួរ​ទេ​គាត់​អត់​ញញើត​ច្បាប់​អី​បន្តិច មេព្រៃ​មួយរូប​បែក​កញ្ចប់មាត់ ដោយ​រង​នូវ​កណ្តាប់ដៃ​នគរបាល ខណៈ​ថ្លើមធំ​ហ៊ាន​ដេញចាប់​ឡាន​ដឹកឈើ​លោក​ស្នង​រង ស្រ៊ី លាភ​  ||     លោក​អ៊ុក អៀង ពិតជា​មិនធម្មតា​មែន នៅ​កំពង់ឆ្នាំង​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ជនខិលខូច​ឆក់​ឱកាស​បោះឆ្នោត​ខិតជិត​មកដល់ បូករួម​និង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវរ៉ូវ​គ្នា កំពុងតែ​បញ្ចេញ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ​រាប់សិប​ហិកតា នៅ​កំពង់ឆ្នាំង

ជនខិលខូច​ឆក់​ឱកាស​បោះឆ្នោត​ខិតជិត​មកដល់ បូករួម​និង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវរ៉ូវ​គ្នា កំពុងតែ​បញ្ចេញ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ​រាប់សិប​ហិកតា នៅ​កំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង បានអោយ​ដឹ​ថា​សព្វថ្ងៃ​មាន​ជនខិលខូច​បាន​យក​គ្រឿងចក្រ​ប្រមាណ0៥គ្រឿង​លួច​ចូល​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ដែលជា​ដី​តំបន់៣ ជា​ប្រភេទ​ដីព្រៃ​លិច​ទឹក សម្រាប់​ត្រី​ពង​កូន​នៅ​រដូវ​ស្សា​នៅ​ចំណុច​ខាងកើត​ព្រៃធំ និង ខាងជើង​ព្រៃធំ និង​កោះ​តា​វៀច ស្រុក​ជល​គី​រី រាប់សិប​ហិកតា ខណៈ​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​មិនដឹងមិនលឺ ។

ប្រភព​ខាងលើ​បាន​បន្ត​អោយដឹងទៀតថា សកម្មភាព​នៃ​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​ខាងលើនេះ គឺ មានការ​ឃុបឃិត​គ្នា​រៀបចំ​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ជលផល​ចាប់តាំងពី​ថ្នាក់​សង្កាត់​ផ្នែក​រហូតដល់​ខ័​ណ្ឌ​និង​មាន​មេការ​រត់ការ​បង់លុយ​បិទមាត់​សមត្ថកិច្ច​ឈ្មោះ ធឿន រស់នៅ ភូមិពាមឆ្កោក និង ឈ្មោះ ភៀង រស់នៅភូមិព្រៃគ្រី​ស្រុក​ជល​គី​រី ។

ប្រជាពលរដ្ឋ​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ខាងលើនេះ ហើយ​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការគ្រប់គ្រង របស់លោក ហៃ​ម នោ​រម្យ ជា​អភិបាលស្រុក​ដែល​បណ្តែតបណ្តោយ​អោយមាន​សមកម្ម​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​យ៉ាង​ដូច្នេះ ហើយក៏​ហាក់ដូចជា​លោក ហៃ មនោ​រម្យ មិន​យកចិត្តទុកដាក់​ស្តាប់​តាម​ការណែនាំ ក៏ដូចជា​អនុសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល​ដ្តី​ពី​ការគ្រប់គ្រង​ដី​ព្រែ​លិច​ទឹក​របស់​រដ្ឋ។ សកម្មភាព​កាប់​ទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​មិន​ញញើត​ដៃ​យ៉ាង​ដូច្នេះ ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ប្រហែល​ជាស​ត្ថ​កិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ចាប់ពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ​ក្នុង​ខេត្តកំពង់ឆ្នាំង​ត្រូវ​ថ្នាំ​សណ្តំ​ដេកលក់​ស្តូក និង​ទទួលបាន​លាភសក្ការៈ​ហើយ​បានជា​មិន​ហ៊ាន​ក្អក និង​ធ្វើ​មិនដឹងមិនលឺ​ដូចជា​គ្មាន​រឿង​អ្វី​ធំដុំ​កើតឡើង ខណៈពេលដែល​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន​កំពុងតែ​ត្រូវបាន​ឈូស​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ ហើយ​ការធ្វើ​មិនដឹងមិនឮ​បែបនេះ​គឺ​ឆ្លៀត​យក​ឱកាស​បោះឆ្នោត​ជា​ចំណាត់​ខ្មាំង​ជា​លេស​បណ្តែតបណ្តោយ​អោយ​សក​ម្ម​ភាព​ឈូសឆាយ​ធ្វើ​ហើយ​រួចរាល់​តាម​ការគ្រោងទុក។

ព័ត៌មាន​ខាងលើនេះ​គឺជា​សារ​មួយ​ជូនដំណឹង​ដល់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ជាពិសេស​ជូនដំណឹង​ដល់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជ្រាប ដើម្បី​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ខាងលើ​អោយមាន​ប្រសិទ្ធភាព ៕ អរិយធម៌

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya