ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក សាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ មើលរំលង លោក លន់ ប៊ុនថុល មេបញ្ជាការស្នាក់ការសន្តិសុខ៧០៩ ពង្រាយកូនចៅ ប្រមូលលុយ ពីក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួន​  ||     ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ​លាតត្រដាង​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​ ​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ​  ||     ថាមែនៗ ! បែកធ្លាយព័ត៌មានត្រាក់ទ័រចំនួន (៣) គ្រឿង ដែលក្រុមចម្រុះស្រុកចាប់ បាន ឥឡូវត្រូវបានអ្នកធំអន្តរាគមន៍ឲ្យដោះលែងវិញហើយថា មែនៗ ហើយ​  ||     លោក គង់ ហ៊ាង ម្ចាស់ផ្ទះសំណាក់ល្បីជាងគេនៅស្រុកកែវសីមា ល្បីល្បាញយ៉ាងខ្លាំង ខាងជំនួញឈើ ទៅវៀតណាម​  ||     លោកឧត្តមសេនីយ៍ទោ យិនចំណាន ស្នងការនគរបាលខេត្តរតន:គិរី បេីកដៃអោយលោក​សាក់នគរបាលការពារព្រំដែននាំឈេីខុសច្បាប់យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុស​អាយុ១០ឆ្នាំ​ម្នាក់ រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្វាយរៀង

ក្មេងប្រុស​អាយុ១០ឆ្នាំ​ម្នាក់ រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្វាយរៀង

ស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង១៩និង១៥នាទី​យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅលើ​ផ្លូវ​លេខ​314D ស្ថិតនៅ​ភូមិ ពោធិ​វង្ស ឃុំ​ប្រសូតិ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ធី បញ្ញា ភេទ​ប្រុស អាយុ10 ឆ្នាំ​មុខរបរ សិស្ស រស់នៅ​ភូមិ ពោធិ​វង្ស ឃុំ​ប្រសូតិ ស្រុក ស្វាយទាប ខេត្ត​ស្វាយ រៀង(រងរបួស​ធ្ងន់) បានធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង តាម​បណ្ដោយ​ផ្លូវ​314D (តាម​ចិញ្ចើមផ្លូវ) ។

ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏មាន​ម៉ូតូ​មួយគ្រឿង ម៉ាក់​ហុងដា ព៌​ណ​ខ្មៅ សេរី​ឆ្នាំ2005 ពាក់​ស្លាក​លេខ ភ្នំពេញ​1U 6579 បើកបរ​ដោយ​ឈ្មោះ សូ សា​វ៉េ​ត ភេទ​ប្រុស អាយុ 22 ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ សំណង់ រស់នៅ​ភូមិ​ព្រៃ​សា​គុំ ឃុំ​ព្រៃធំ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរ​ពី​ជើង​ទៅ​ត្បូង (ពាក់មួក​សុ​វត្តិភាព) ទាំង​ស្រវឹង ស្រា​ជោគជាំ ទៅហើយ​គឺ​ម៉ូតូ​រ៉េ​ពេញ​ផ្លូវ ក៏បាន​បុក​ពីក្រោយ​កុមារា ធី បញ្ញា ពីក្រោយ​ពេញ ទំហឹង បណ្ដាលអោយ​រងរបួស​ជើង​ខាងឆ្វេង និង ចិញ្ចើម​ខាងស្ដាំ  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya