ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​ម្នាក់ ចូលដេក​ផ្ទះសំណាក់ យកលុយ​ដុល្លារ​ក្លែងក្លាយ បង់ថ្លៃ​បន្ទប់ នៅ​កំពង់ស្ពឺ

ឃាត់ខ្លួន​បុរស​ម្នាក់ ចូលដេក​ផ្ទះសំណាក់ យកលុយ​ដុល្លារ​ក្លែងក្លាយ បង់ថ្លៃ​បន្ទប់ នៅ​កំពង់ស្ពឺ

កំពង់ស្ពឺ៖ កាលពី​វេលា​ម៉ោង៧និង៣៥នាទី​យប់​ថ្ងៃ​អង្គារ ១៣រោច ខែ​បឋម​សា​ឍ សំ​រិ​ទ្ធិ​ស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​ឡធ្យូង ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ បុរស​ម្នាក់ ត្រូវបាន​ម្ចាស់ផ្ទះ​សំណាក់ យីហោ “ធី ធី កុម្ភៈ” ចាប់​ប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់ការ បន្ទាប់ពី​រូបគេ​ចូលដេក​ក្នុងផ្ទះ​សំណាក់ ហើយ​យកលុយ​ដុល្លារ​ក្លែងក្លាយ បង់​ឲ្យ​ថ្លៃ​បន្ទប់។

ជនសង្ស័យ​ឈ្មោះ ឌឹ​ម សា​រ៉ុ​ម  ភេទ​ប្រុស អាយុ៤១ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ឈ្មោះ ស្រេង រតនា ភេទ​ប្រុស អាយុ៥៦ឆ្នាំ ម្ចាស់ផ្ទះ​សំណាក់ ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​រូបគេ​យកលុយ​ដុល្លា​ក្លែងក្លាយ​ក្រដាស ៥០$ ( ហាសិប​ដុល្លារ ) មក​ឲ្យ​ថ្លៃ​បន្ទប់។

សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​រកឃើញ​លុយ​ដុល្លារ​ក្លែងក្លាយ​នៅជាប់​នឹង​ខ្លួន​សរុប​ចំនួន ៣៣០$  (បី​រយ​សាមសិប ដុល្លារ) ក្នុងនោះ​ក្រដាស ៥០$ ចំនួន ៥សន្លឹក ក្រដាស ១០$ ចំនួន ៨សន្លឹក  ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya