មណ្ឌលគិរី ៖ នាវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចគីឡូម៉ែតលេខ១៤០ នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
យ៉ាងហោចណាស់រថយន្តកាមរីគូទស្វិត២គ្រឿងបានឆ្លងចរន្តឆាបឆេះសល់តែគ្រោងឆ្អឹង ខណៈកំពុងបើកបរ នៅទីតាំង២កន្លែងផ្សេងគ្នាក្នុងខេត្តមណ្ឌលគិរី ។
រថយន្តដឹកឈើប្រណីតដែលឆេះសល់តែគ្រោងឆ្អឹង បានបើកបរក្នុងទិសដៅពី កើតទៅលិច តាមបណ្តោយផ្លូវជាតិ៧៦ មានល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុបានរ៉េចង្កូតធ្លាក់ស្នាមភ្លោះបុកថ្មបែកផ្កាភ្លើង ហើយធ្លាយទុយោសាំង ទើបបណ្តាលឲ្យមានអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅជួយពន្លត់មិនបាន តែមិនបណ្តាលឲ្យអ្នកបើកបររងរបួសនោះឡើយ ។
បច្ចប្បន្ន រថ យន្តទាំងពីគ្រឿងនៅមិនទាន់ឃើញមានម្ចាស់ ឬសមត្ថកិច្ចអូសយកចេញពីកន្លែងកើតហេតុនៅឡើយទេ រហូតមកដល់ពេលនេះ៕