ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ឃាត់រថយន្តសំាយ៉ុង សង្ស័យដឹកជញ្ជូនសត្វព្រៃ នៅកំពង់ធំ

ឃាត់រថយន្តសំាយ៉ុង សង្ស័យដឹកជញ្ជូនសត្វព្រៃ នៅកំពង់ធំ

កំពង់ធំ៖ នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បង្រ្កាបបាននៅចំនុច ភូមិកំពង់ថ្ម ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងនោះសមត្ថកិច្ច ឃាត់បានរថយន្តម៉ាកសាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2N- 4820 រួមទាំអម្ចាស់រថយន្ត ឈ្មោះ តេង តៃ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានរឹបអូសបាន សត្វព្រៃមានសត្វ សព្រោជព្រៃ ចំនួន៩ ក្បាល ស្មើរនឹង២៣ គ.ក ២ បេ សត្វតុកែ មួយបេ ស្មើរនឹង ៥គ.ក ឈើធ្នង់២ដុំ ស្មើរ​នឹង ០.១២០០ម.គ វត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូន ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទទួលយកទីរក្សាទុក កន្លែងសុវត្តិភាព ដើម្បីធ្វើពិធីប្រលែងចូលព្រៃ ឲ្យរស់នៅបែប ធម្មជាតិវិញ ។

ក្នុងនោះដែរក៏មានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋ សុំឲ្យសមត្ថកិច្ចមេព្រៃ និងកងរាជអាវុធហត្ថ ជួយទប់ស្កាត់រថយន្តដឹកឈើ ដោយខុសច្បាប់ ដែលបានធ្វើសកម្មភាពការដឹកជញ្ជូនបទល្មើសព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតិ របស់មេឈ្មួញ ឈ្មោះ ចែខេង ដែលជាមេឈ្មួញជើងខ្លាំងអាងខ្នងអ្នកធំនៅពីក្រោយ ដែលមានមេការឈ្មោះ រ័ត្ន ជាមេការក្រុមហ៊ុនជាអ្នករត់ការសមត្ថកិច្ច ដែលបានដឹកឈើប្រណិតឆ្លង ដោយពុំមានការទប់ស្កាត់នោះឡើយ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya