ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី​យ៉ាង​កក្រើក សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ កម្ពុជា អភិវឌ្ឍន៍ ស្ពាន​ឆ្លង​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង អ្នកមាន​លុយ មានអំណាច ឆ្លៀតឱកាស​ឈូសឆាយ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​ដី​កម្មសិទ្ធិ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||     មេ​ឈ្មួញ​ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ,ឈ្មោះ ទូច ប្រពន្ធ​ឈ្មោះ ណាត និង​ឈ្មោះ នី​កា​ចាញ សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ​  ||     ភ្ញាក់ផ្អើល អធិការនគរបាល​ស្រុក​សន្ទុក ញុះញង់​បក្ខពួក​ឲ្យ​ប្រើ​ហិង្សា​វាយ​រំដោះ​កូនប្រុស​ទាំង​ដៃ​ជាប់​ខ្នោះ ពី​ប៉េអឹម នៅ​កំពង់ធំ​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ឈ្មួញ​រៀបចំ​ដី​ដាក់​គ្រឿងចក្រ​ឈួ​ស​ឆាយ នៅ​កំពង់ឆ្នាំង ?

ឈ្មួញ​រៀបចំ​ដី​ដាក់​គ្រឿងចក្រ​ឈួ​ស​ឆាយ នៅ​កំពង់ឆ្នាំង ?

(កំពង់ឆ្នាំង)៖ សេចក្ដីរាយការណ៍​អះអាងថា គេ​បាន​ប្រទះឃើញ​សកម្មភាព​គ្រឿងចក្រ​ប្រភេទ អា​ប៊ុលD60 ចំនួន៤គ្រឿង​កំពុង​ឈូសឆាយ​ដីព្រៃ ដែលជា​ដី​ស្ថិតក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ឱ​រ៉ា​ល់​ខេត្តកំពង់ឆ្នាំង​ដែល​ការពារ​ដោយ​ព្រះរាជ​ក្រិ​ត្យ​នៅ​ចំណុច.អូរ​ក្របី​ងាប់.ចំណុច​UTM.426193;& 1335595.ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​កោះ​ខ្ទម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

 

សកម្មភាព​ឈូសឆាយ​ដីព្រៃ​ខាងលើនេះ​គឺ​ពុំមាន​ច្បាប់​អនុញ្ញាត​នោះឡើយ ដោយមាន​មេការ​ឈ្មោះ​ចំរើន ជា​មេការ​គ្រប់គ្រង​អោយឈ្មោះ ទេព ភារ​ម្យ ជា​ម្ចាស់​ដី និង​មាន​អ្នក​រត់ការ២នាក់​ផ្សេងទៀត​គី​មាន​ឋានៈធំៗក្នុងស្រុក​ទឹកផុស​និង​ម្នា​ក់មាន​តួនាទី​ជា​ស្នងការ​ង​ខេត្តកំពង់ឆ្នាំង​ផងដែរ។

តើ​ជា​ការពិត​ដែរឬទេ?ដែលថា​ពួកគេ​ឃុបឃិត​គ្នា​យកលុយ​ទៅ​បិទ​ភ្នែក​បិទមាត់​មន្ត្រី​ជំនាញ​ជាពិសេស​បើ​យោងតាម​ប្រភពពី​ខាងក្នុង​បាន​ទម្លាយ​ថា​កំពុង​រត់ការ​ទៅកាន់​តុលាការ​និង​ចៅហ្វាយខេត្ត។

 

គេ​ខ្សឹប​បង្ហើប​ថា​គ្រឿងចក្រ​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​ឈួ​ស​ឆាយដី​ព្រៃ​បាន​ទំហំ​ជាង៩០ហិកតា​រួត​ទៅហើយ​ខណៈ​គំរោង​របស់​ក្រុម​ឈ្មួញ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​ជាង១០០០ហិកតា​បន្តទៀត​ស្ថិតនៅ​ចំណុច​អូរ​ផុង​និង​ចំណុច​អន្លង់​ជ្រូក​ស្ថិតក្នុង​ឃុំ​ជៀប​អោយ​រួចរាល់​ក្នុងឱកាសរ​មុន​រដូវ​បោះឆ្នោត​ឈាន​ជិត​ចូល​មកដល់​នា​ថ្ងៃទី២៩ខែកក្កដា​ឆ្នាំ២០១៨ពេលខាងមុខ​នេះ។

ប្រភព​បង្ហើប​អះអាងថា​ម្ចាស់​ដី​ឈ្មោះ​ទេព ភារ​ម្យ និង​មាន​ភាគហ៊ុន​របស់​ចៅហ្វាយខេត្ត​ផង​នោះ​ទើប​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ បូក​រួមទាំង​មន្ត្រី​ជំនាញ កំពុង​រៀប​គំរោង​យុទ្ធសាស្ដ្រ ជួល​ពលរដ្ឋ​ដែលជា​បក្ខពួក​របស់​ក្រុម​ខ្លួន​ដាក់​មុខ​អោយ​ឈរឈ្មោះ​កាន់​លិខិតបញ្ជាក់​កាន់កាប់​ដីធ្លី​ពី​ភូមិ​ឃុំ​ងាយស្រួល​ក្នុងការ​ធ្វើ​ប័ណ្ណ​កាន់កាប់​ដីធ្លី​អោយស្រប​ច្បាប់ ដើម្បី​បំភាន់​ភ្នែក​ថ្នាក់​លើក​នឹង​ថ្នាក់ដឹកនាំ​ជាតិ ហើយ​បង្វែ​ទិសដៅ​ដាក់ថា​ជា​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ ដែល​បាន​លក់​ដី​ទៅអោយ​ពួកគេ​ប៉ុណ្ណោះ។

បើទោះបី​យ៉ាងណាក៏ដោយ​នោះ​មតិ​រិះគន់​របស់​ប្រជាពលរដ្ឋ​មួយចំនួន​បាន​សម្ដែង​កា​ខកចិត្ត​យ៉ាងខ្លាំង។ជុំវិញ​ការលើកឡើង​ខាងលើ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​គួ​រពិនិត្យ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ទាន់ពេលវេលា៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya