ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវស្រាវរហូតឈានដល់ការបង្ក្រាបក្រុមចោរប្លន់មួយសំបុត្រ ដោយឃាត់ខ្លួនបាន៥នាក់ នៅចំណុចមុខផ្ទះសំណាក់ច័ន្ទលៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ក្រុមចោរទាំងនោះធ្វើសកម្មភាពប្លន់ម៉ូតូ នៅស្ទឹងមានជ័យ ចំនួន២ករណីក្នុងនោះមួយករណីនៅផ្ទះសំណាក់ស្ទឹងលៀបនោះតែម្ដង និងប្លន់ម៉ូតូមួយករណីទៀតម្ដុំសន្ធរម៉ុក ខណ្ឌទួលគោក។
ការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៣គ្រឿង ក្នុងនោះមានម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងផង និងកាំភ្លើងប្រើហ្គាស៍មួយដើម ហើយក្រុមចោរខាងលើនៅមានបក្ខពួកមួយចំនួនទៀត ដែលមានអការ១ដើម កាំភ្លើងខ្លីមួយដើម ដែលសមត្ថកិច្ចមិនទាន់បង្ក្រាបបាន។
បច្ចុប្បន្ន ក្រុមចោរប្លន់៥នាក់នេះសមត្ថកិច្ចកំពុងធ្វើការសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ដោយឡែកបក្ខពួកផ្សេងទៀតសមត្ថកិច្ចកំពុងតែស្រាវជ្រាវដើម្បី ចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕