ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្មេង​ទំនើង​រាំ​ធុងបាស​វាយ​គ្នា​ផ្អើល​ពេញ​រោងការ របួសធ្ងន់​៤​នាក់​

ក្មេង​ទំនើង​រាំ​ធុងបាស​វាយ​គ្នា​ផ្អើល​ពេញ​រោងការ របួសធ្ងន់​៤​នាក់​

​តាកែវ ៖ ក្រុម​ក្មេង​ទំនើង​២​ក្រុមបាន​បើកឆាក​វាយ​គ្នា​ដូច​ក្នុង​រឿងកុន ខណៈ​មាន​កម្មវិធី​មង្គលការ ចាក់ធុងបាស់​ក្នុងភូមិ​បង្កអោយមានរ​បួស​ស្នាម​បានកើត​ឡើង​ដោយ ជនរងគ្រោះ​ម្ខាង​ទៀត​មាន​គ្នា​៤​នាក់ បានទទួល​រងរបួស​ជា​ទម្ងន់​ផងដែរ​។ រីឯ​ជនដៃដល់​ទាំង​នោះបាន​រត់គេចខ្លួន​បាត់អស់ បន្ទាប់ពី​បាន​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ​រួចមក​នោះ​។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​នឹង​១៥​នាទី ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ។​
​បើតាម​របាយការណ៍រ​បស់​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បូរី ខេត្តតាកែវ បាន​ឲ្យ​ដឹងថា  នា​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ នេះ​ថា ជនសង្ស័យ​ចំនួន​៨​នាក់​ជា​អ្នក​បង្កឡើង​ក្នុងករណី​អំពើហិង្សា ក្នុង​កម្មវិធី​មង្គលការ ផ្ទះ​លោក​ឈ្មោះ​យ៉ែម សូ​នី ហោ​ដុំ ប្រពន្ធ​ឈ្មោះ ស៊យ សំអឿន មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។
​ទាក់ទិន ក្នុងករណីនេះ​ផងដែរ មន្ទីរ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បាទី​ក្រោយពី​បានទទួល​ពាក្យ បណ្តឹង​រួចរាល់​ភ្លាម និង​ចាត់ការ​ធ្វើការ​ស្រាវជ្រាវ​រក​ជនដៃដល់​ឃាត់ខ្លួន​បាន​៤​នាក់ កាលពី​ព្រឹក​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ​២០១៣ បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី ចាត់ការ​បន្តទៀត​ទៅតាម​និ​តី​វិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya