ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     លោក ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ចំណាត់ការ​ណាមួយ​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ដែល​កើតមាន​នៅលើ​ទឹកដី​ស្រុក​បរិបូរណ៍​  ||     ចរិត​ពូក​នេះ​ក្អេងក្អាង​ណាស់​មិនដឹងថា​ខ្សែ​គាត់​ខ្សែ​គោ​រឺក៏​ខ្សែពួរ​ទេ​គាត់​អត់​ញញើត​ច្បាប់​អី​បន្តិច មេព្រៃ​មួយរូប​បែក​កញ្ចប់មាត់ ដោយ​រង​នូវ​កណ្តាប់ដៃ​នគរបាល ខណៈ​ថ្លើមធំ​ហ៊ាន​ដេញចាប់​ឡាន​ដឹកឈើ​លោក​ស្នង​រង ស្រ៊ី លាភ​  ||     លោក​អ៊ុក អៀង ពិតជា​មិនធម្មតា​មែន នៅ​កំពង់ឆ្នាំង​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បន​ល្បែងភ្នាល់​ប្រជល់មាន់ អាប៉ោង​យូគី​សមត្ថកិច្ច​និង​អាជ្ញា​ធ័​រ​អត់​ហ៊ាន​បង្ក្រាប ល្បី​ថា​លោក​ឧ​ត្ត​សេនីយ៍​ឌួង ពេ​ជ្យ មេ​បញ្ជារ​ការរង​កងពល​ធំ​អន្តរាគមន៍​លេខ3ជា​អ្នកបើក​លេង?

បន​ល្បែងភ្នាល់​ប្រជល់មាន់ អាប៉ោង​យូគី​សមត្ថកិច្ច​និង​អាជ្ញា​ធ័​រ​អត់​ហ៊ាន​បង្ក្រាប ល្បី​ថា​លោក​ឧ​ត្ត​សេនីយ៍​ឌួង ពេ​ជ្យ មេ​បញ្ជារ​ការរង​កងពល​ធំ​អន្តរាគមន៍​លេខ3ជា​អ្នកបើក​លេង?

ខេត្តព្រះវិហារ៖  បន​ល្បែងស៊ីសង​ដុះ​ស្លែ​មួយកន្លែង​ដែល​ស្ថិតនៅ​ភូមិ​រុង​រឿ5ឃុំ​មរកត​ស្រុក​ជាំ​ក្សាន្ត​នៃ​ខ្សែបន្ទាត់​ព្រំដែន​ស​ម៌​ភូមិ​មុខ​ទិស​ទី1ខេត្តព្រះវិហារ កំពុង​តែមាន​ភាព​គគ្រឹក​គ្រេង​និង​មាន​ពលរដ្ឋ​ចូល​លេង​ភ្នាល់​យ៉ាង​អ​នា​ធិ​តេ​យ្យ។

 

តាម​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី6ខែកក្កដា​ឆ្នាំ2018នេះ​ថា អោយតែ​ដល់​ថ្ងៃ​សុក្រ​ដែលជា​ថ្ងៃ​ក្រុម​អ្នកញៀន​ល្បែង​មកពី​គ្រប់ទិសទី​មិន​ថា​ទី​ឆ្ងាយ​ឬ​ជិត​នោះទេ តែងតែ​មក​ប្រមូល​ផ្តុំគ្នា​នៅក្រោយ​ផ្ទះ​លោក​ឧ​ត្ត​សេនី ឌួង ពេ​ជ្យ ដែលជា​កន្លែង​សុ​វត្ថ​ភាព​បំផុត ដើម្បី​លេងល្បែង​ភ្នាល់​ប្រជល់មាន់​អាប៉ោង​និង​ល្បែង​យូគី។

 

សេចក្តី​រាយ​ការ​ដ៏​ដែល​នោះ​បន្តថា​ក្នុង​មួយ​សប្តាហ៍​គេ​លេង​ភ្នាល់​តែ1ថ្ងៃ​ប៉ុណ្ណោះ​ហើយ​ភ្នាល់ម្តងៗដាក់​ប្រាក់​រាប់សិប​លាន​រៀល​ឯណោះ បើ​និយាយ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​វិញ​យើង​ពិបាក​បន្ទោស​ពួកគាត់​ណាស់ ដោយសារ​ខ្លាច​អំណាច​និង​ឥ​ទ្ធ​ពល​លោក​ឧ​ត្ត​ម​សេនីយ៍​ឌួង ពេ​ជ្យ កុំថាឡើយ​រឿង​បង្ក្រាប​សូម្បី​ដើរ​ក្បែរ​ក៏​មិន​ហ៊ាន​ផង។

 

គួរបញ្ជាក់​ផងដែរ​ថា​ជា​ញឹំ​ក​ញាប់​មាន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ល្បែងភ្នាល់​ខាងលើ​ខ្លះ​លេង​លះ​ប្រពន្ធ​រឺ​ប្តី​ខ្លះ​ចាញ់​អស់​ដីស្រែ​ចំការ​ខ្លះទៀត​ចំណាក់ស្រុក​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​ក្រ​ញ៉ូ​ង​ដែល​ប្រឈម​និង​ការបាញ់សម្លាប់​និង​រងរបួស​ពិការភាព​អស់​មួយជីវិត​ការចាប់ខ្លួន​ដាក់ពន្ធនាគារ ពី​សំណៈ​ទាហាន​ថៃ។ ចំពោះ​ករណី​ខាងលើ​ក្រុមការងារ​យើង​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឌួង ពេ​ជ្យ មេ​បញ្ជារ​ការរង​កងពល​ធំ​អន្តរាគមន៍​លេខ3បានទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya