ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២១៣ ស្អែកនេះ នឹងឈានដល់ថ្ងៃចូលរោងការ ក្រាបផ្ទឹមសំពះផ្កាស្លា ទទួលពរជ័យសេរីជិវិត ស្រាប់តែកូនកំលោះ ដែលកូនកាត់ចិនឈ្មោះ វង ឆវន្ត័ អាយុ ២៩ឆ្នាំ បានដួលស្រឹប មិនដឹងមូលហេតុ ហើយត្រូវរំសាយមង្គលការចោលទៅវិញ គ្រាបងប្អូន មិត្តភក្តិ ជាច្រើនបានប្រុងប្រៀបប្រាណចូលរួម ពិធីមង្គលសេរី
រួចទៅហើយនោះ។
ក្រោយធ្លាក់ខ្លួនឈឺ កូនកំលោះអភ័ព្វ ត្រូវបានក្រុមគ្រួសារ បានបញ្ជូនទៅសម្រាកនៅមន្ទីពេទ្យកាល់ម៉ែត អស់មួយយប់ ដោយមានសភាពមិនស្រួល ក៏បញ្ជូន បន្តទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម។
លោក វង ឆដា បានអំពាវនាវដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលត្រៀមចូលរួមអាពាហ៍ពិពាហ៍ និងពិសារភោជនាអាហារនៅថ្ងៃសុក្រ ទី៦ ខែធ្នូ នៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់អគារ (K) ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារកូនកំលោះ មានជំងឺធ្ងន់ ស្ថិតក្នុងសភាពការសង្គ្រោះបន្ទាន់ ដែលលោកគ្រូពេទ្យ ខាងប្រទេសវៀតណាមថា ជំងឺប៉ះពាល់ និងការរលាកស្រោមខួរក្បាល៕
» Breaking News, ព័ត៌មានជាតិ » ស្អែកចូលរោងការ កូនកំលោះធ្លាក់ខ្លួនឈឺ