ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រពន្ធ​រត់ចោល​ចងក បញ្ចប់ជីវិត ក្នុង​ផ្ទះជួល ​

ប្រពន្ធ​រត់ចោល​ចងក បញ្ចប់ជីវិត ក្នុង​ផ្ទះជួល ​

ភ្នំពេញ​៖ នៅ​ថ្ងៃ​៥ ខែធ្នូ ឆ្នាំ​២០១៣ បាន​ត្រួតពិនិត្យ​សព​បុរស​ម្នាក់ ដើម្បី​បំបាត់​មន្ទិល សង្ស័យ និង​ពាក្យ​ថា​មាន​គេ​សម្លាប់ ។​
​មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ បាន​និយាយ​ក្រោយពី​ពិនិត្យ​សព​ថា នេះ​ជាការ​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ហើយ​ករណីនេះ​សមត្ថកិច្ច​ចាត់ទុកថា ជា​រឿង​ជម្លោះ​ក្នុង​គ្រួសារ បន្ទាប់ពី​សំបុត្រ​២​ទំព័រ ត្រូវបាន​រកឃើញ ។​
​លោក អេង សុគន្ធា​រ៉ាត់ ត្រូវជា​ប្អូនធម៌​ជនរងគ្រោះ បាន​និយាយប្រាប់​នគរបាល​ថា ខណៈដែល​លោក​មកពី​ធ្វើការ​ពេលយប់​វិញ ស្រាប់តែ​ប្រទះ ឃើញ​បងប្រុស​របស់ខ្លួន​ស្លាប់​ទៅហើយ ។​
​នៅ​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ត្រូវ​និង​ថ្ងៃទី​៥ ខែធ្នូ បុរស​ឈ្មោះ ថា​ន វីរៈ អាយុ ៣១​ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះ ជួល​លេខ ៣៧E ជាន់​ទី​២ ផ្លូវ​២២៣ កែង​ផ្លូវ​លេខ ២៣០ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya