ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង ប្រដេញ​គោយន្ត និង​រថយន្ត​ដឹកជញ្ជូន​ឈើ​ជំរិត​យកលុយ?

លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង ប្រដេញ​គោយន្ត និង​រថយន្ត​ដឹកជញ្ជូន​ឈើ​ជំរិត​យកលុយ?

កំពង់ស្ពឺ ៖ អ្នក​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​តាមរយៈ​គោយន្ត​កន្ត្រៃ និង​រថយន្តតូចៗរាយការណ៍​ថា លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង កំពុង​ដើរតួនាទី​ជា​សមត្ថកិច្ច(បរិស្ថាន)ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ នៅលើ​កំណាត់​ផ្លូវ​ជាំ​កន្ទួត​គាប​យកលុយ​ដោយ​មិន​ខ្មាសអៀន និង​មិន​ខ្លាច​ច្បាប់​ទំលាប់​ទាល់​សោះ​ឲ្យ​តែ​មិន​ទូរស័ព្ទ​ប្រាប់​គាត់​មុន ។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨ មាន​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង​ដឹកឈើ​អារ​ប្រហែល២ម៉ែត្រគូប និង​រថយន្ត​ដឹកឈើ១គ្រឿង​នៅ​ចំណុច​ផ្លូវ​អក្សរ​តេ ត្រូវបាន​លោក​ហ៊ុល ម៉ា​រា និង​លោក​ឈុន ឈា​ហេង ប្រដេញ​យកលុយ​ពី​ក្រុម​គោយន្ត៣០,០០០រៀល ដោយឡែក​រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​ចេញពី​ជាំ មកដល់​ចំណុច​អក្សរ​តេ ស្រុក​ឱ​រ៉ា​ល់​ត្រូវបាន​លោក​ទាំង២ឃាត់​ជាប់ ដោយ​តម្រូវ​ឲ្យ​បង់លុយ​ឲ្យ​ចំនួន៥០០ដុល្លារ បើ​មិន​បង់​ទេ នឹងត្រូវ​ចាប់​អូស​ឡាន​យកទៅ​ទុក​នៅ​ស្នាក់ការ​បរិស្ថាន​ជាក់​ជាមិនខាន​ឡើយ ។

ប្រភព​រាយការណ៍​ខាងលើ​បន្តថា លោក ហ៊ុល ម៉ា​រា ត្រូវបាន​គេ​ស្គាល់​ច្បាស់​ជា​អនុប្រធាន​ការិយាល័យ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ចំណែក​លោក ឈុន ឈា​ហេង ប្រធាន​កម្រង ។ លោក​ទាំង២នាក់​ត្រូវ​អ្នក​ដឹកជញ្ជូន​ឈើ​ស្គាល់​គាត់​ច្បាស់ ដោយ​ហៅ​គាត់ (មេ) ដូច្នេះ​នៅ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​នេះ គាត់​ធំ​ជាង​លោក សុខុន ដែលជា​នាយក​ដែន​ទៅទៀត ។

បើ​ចំពោះ​លោក ឈុន ឈា​ហេង វិញ ពីមុន​ជា​អតីត​នាយក​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ក្រោយមក​មានរឿង​អាស្រូវ​ពុករលួយ ក៏ត្រូវ​ដក​ទៅ​នៅ​ក្រសួង ស្រាប់តែ​ឥឡូវ​គាត់​បានបង្ហាញ​យ៉ាងច្បាស់​ក្រឡែត គាត់​ជា(ប្រធាន​កម្រង)កាន់តែ​ធំ​ទៀត ចឹ​ង​តើ​បាន​គាត់​សកម្ម​ខាង​ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ឈើ​យកលុយ​ទាំងយប់​ថ្ងៃ ជាមួយ​លោក ហ៊ុល ម៉ា​រា ដោយ​គ្មាន​ការ​ខ្មាសអៀន និង​ខ្លាចរអា​ច្បាប់​ទំលាប់​សូម្បីតែ​បន្តិច ។

ប្រភព​រាយការណ៍​បន្ត​ទៀតថា លោក ឈុន ឈា​ហេង និង​លោក ហ៊ុល ម៉ា​រា គេ​សង្កេតឃើញ​គាត់​សកម្ម​ភាពខ្លាំង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៤៤ ភូមិ​ជាំ ផ្លូវបំបែក​អក្សរ​តេ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ប្រភព​រាយការណ៍​ដដែល​ខាងលើ​បន្តទៀតថា លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង ប្រដេញ​យកលុយ​ពី​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ឈើ​បញ្ជាក់៖ គាត់​សកម្ម​ខាង​ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ឈើ​នេះ មិនមែន​ដេញ​ដើម្បី​បង្ក្រាប​នោះទេ គឺ​ប្រដេញ​យកលុយ​មិន​ឲ្យ​រួចខ្លួន​ជាដាច់ខាត​សូម្បីតែ​ចំនួន ៥,០០០រៀល ឲ្យ​តែ​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​មិន​ថា​ឈើ​បង្គោលរបង​ឬ​ឈើ​អារ​នោះឡើយ និយាយ​រួម​ឲ្យ​តែ​មិន​ទូរស័ព្ទ​ប្រាប់​គាត់​មុន ។ ថែមទាំង​បង្ហើប​ពាក្យ​ថា ចាប់ពីពេលនេះ​ទៅ គាត់​ត្រូវ​យកលុយ​ច្រើនជាង​មុន​បន្តិច ព្រោះ​មេ​របស់គាត់​ឡើងថ្លៃ​ដែរ គ្មាន​នរណាម្នាក់​រកស៊ី​ខាត​នោះទេ ។ ជាងនេះទៅទៀត នៅពេល​ស្ទាក់​ឃាត់​គោយន្ត និង​រថយន្ត​ដឹកឈើ គឺ​គាត់​តែងតែ​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​បន្លាច​ជានិច្ច ដោយនិយាយ​ថាមេៗឲ្យ​ពួកគាត់​រកលុយ​ដើម្បី​ចិញ្ចឹម​មេ ។

លើសពីនេះទៅទៀត បើ​ចាប់​សូម​ចាប់​ឲ្យ​គ្រប់គ្នា​កុំ​ចាប់​តែ​អ្នក​អត់​មាន​ខ្សែ និង​ខ្នងបង្អែក ចំណែក​បក្ខពួក​ខ្លួន​អត់​ចាប់ វា​មិន​ត្រឹមត្រូវ​ឡើយ ឬមួយ​លោក​ទាំង២បានទទួល​លាភសក្ការៈ​ប្រចាំខែ​ពី​ក្រុម​ឈ្មួញ​មាន​លុយ​ទាំងនោះ ទើប​មិន​ចាប់​បង្ក្រាប?

បើតាម​ប្រភព​មួយទៀត​បាន​បង្ហើប​ថា លោក​ទាំង២បានទទួល​សំណូក​ប្រចាំខែ​ពី​ឈ្មួញ​ម្នា​ក់នៅ​ដំបង​វិញ រាប់ពាន់​ដុល្លារ​ក្នុងខែៗ ។

មានការ​លើកឡើងថា ទង្វើ​ដ៏​គឃ្លើន​នេះ គួរ​ណាស់​តែ​ថ្នាក់ដឹកនាំ​ខាង​មន្ទីរ ក៏​ដូច​ក្រសួងបរិស្ថាន​ពិនិត្យ​ចាត់​មន្ត្រី​ឲ្យ​ចុះ​អង្កេត​មើល​សកម្មភាព​របស់លោក​ទាំង២ខាងលើ​ផង​បើ​បណ្តែតបណ្តោយ​តទៅទៀត​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ហ្នឹង​ក្រសួងបរិស្ថាន​ជាក់​ជាមិនខាន​ឡើយ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya