ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » វាយ​ប្លន់​យក​ខ្សែ​.​ក​ បានសម្រេច​ប៉ូលិស​ឃាត់ខ្លួន​ ​

វាយ​ប្លន់​យក​ខ្សែ​.​ក​ បានសម្រេច​ប៉ូលិស​ឃាត់ខ្លួន​ ​

ភ្នំពេញ ៖  កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិត​នៅមុខ​ឧទ្យាន​សួន​សុ​បិ​ន្ដ​ចម្ការ​ព្រីង ខណ្ឌ​សែន​សុខ ។​
​ជនសង្ស័យ ដែល​នគរបាល​ឃាត់ខ្លួន មានឈ្មោះ​ទី​១-​ឆែម កុម្ភៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បោះ​ពុ​ម្ភ​សៀវភៅ ស្នាក់​នៅផ្ទះ​លេខ​១៣៤ ផ្លូវលំ ភូមិ​ជ្រេ​ត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, ទី​២-​ឈ្មោះ ឆែម មិនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៣៤ ផ្លូវលំ ភូមិ​ជ្រេ​ត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ទី​៣-​ឈ្មោះ ចាន់ មករា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ គី រដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​សិស្ស ស្នាក់នៅ​ភូមិ​គោក​ឃ្លៀវ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​៣​នាក់​វាយ​នឹង​ដែក​បំពង់​ទីប បណ្ដាលឱ្យ​រងរបួស​ដៃស្ដាំ និង​ប្លន់​យក​ខ្សែក​ប្លា​ទីន​ទម្ងន់ ១​ជីក​ន្លះ ។​
បច្ចុប្បន្ន  ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya