ប៉ោយប៉ែត៖ ជនសង្ស័យប្រុសស្រីពីរនាក់ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួនបន្ទាប់ពីពួកគេធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់កាលពីវេលាម៉ោង11:00’យប់ថ្ងៃទី03/12/2013នៅចំនុចផ្សាររ៉ាចាស់ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានថ្លែងអោយដឹងថា
ជនសង្ស័យ ទាំងពីរមានឈ្មោះទី1/-ឈ្មោះអឿន រី ភេទស្រី អាយុ51ឆ្នាំរស់នៅភូមិ
ប៉ោយប៉ែតសង្កាត់-ក្រុងប៉ោយប៉ែតនិងទី2/-ឈ្មោះ មិះ ប៉ុន ភេទប្រុស អាយុ16ឆ្នាំ
ស្នាក់នៅភូមិក្បាលកោះសង្កាត់-ក្រុងប៉ោយប៉ែត។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនយ៉ាម៉ា
ពណ៌ក្រហម04គ្រាប់និងសម្ភារ:សំរាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ លោកមេបញ្ជាការបន្តថា មុននិងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំងពីរ គឺពួកគេបានប្រព្រិត្តបទល្មើសជាក់ស្តែងតែម្តងដោយធ្វើសកម្មភាពលក់ដូរថ្នាំញៀននៅចំនុចកើតហេតុខាងលើ។
សារភាពចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរបាន សារភាពថាខ្លួនពិតជាបានប្រព្រិត្ត
ដូចជាការរៀបរាប់ខាងលើពិតប្រាកដមែន ។យោងតាមចម្លើយសារភាព រួមទាំងវត្ថុតាង
ជនសង្ស័យទាំងពីរត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការរាជអាវុធហត្ថខេត្ត
បន្ទាយមានជ័យដើម្បីចាត់ការបន្ត៕ ដោយ ខៀវ បូរី
» Breaking News, ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ឋនិងករណី ជួញដូរគ្រឿងញៀន