ភ្នំពេញ ៖ កាលពីវេលាទៀបភ្លឺថ្ងៃទី៤ ធ្នូ បន្ទាប់ពីរូបគេ និងបក្ខពួកលួចលុយម្ចាស់ហាង ខណៈដេកលក់ ។ យុវជនម្នាក់ត្រូវបានម្ចាស់ហាងអ៊ីនធឺណេតមួយកន្លែងស្ថិតក្នុងភូមិ ប៉ប្រក់ត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនឲ្យសមត្ថកិច្ច ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននេះមានឈ្មោះ យឹម រ៉ូហ្សែល អាយុ២០ឆ្នាំ ស្នាក់នៅភូមិប៉ប្រក់ត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៤ ធ្នូ នេះ ខ្លួនបានដេកលក់មួយភាំង ហើយពេលដឹងខ្លួនវិញ ក៏ស្រាប់តែឃើញជនសង្ស័យយកលុយហិប និងហុចបន្តឲ្យបក្ខពួកគេម្នាក់ទៀតយកគេចខ្លួនបាត់។ ពេលនោះក៏បានស្រែក និងចាប់បានជនសង្ស័យ ហើយម្នាក់ទៀតគេចខ្លួន និងយកលុយនោះទៅជាមួយផង។ បើតាមម្ចាស់ហាងអ៊ីនធឺណេតរូបនេះ លុយដែលជនសង្ស័យយកទៅបាត់នោះ មានចំនួន ១៤៣៥ដុល្លារ៕