ភ្នំពេញ ៖ កាលពីវេលាម៉ោងជិត២រសៀល ថ្ងៃទី៤ ធ្នូ នៅតាមបណ្តោយផ្លូវហាណូយ ត្រង់ចំណុចភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឈ្មោះ មាំង លីម អាយុ២៦ឆ្នាំ ដែលជាអ្នកបើកបររថយន្តនោះបានប្រាប់ថា មូលហេតុដែលបណ្តាលឲ្យរថយន្តរបស់គេក្រឡាប់ គឺដោយសារតែពេលគេកំពុងបើកនោះ ស្រាប់តែចង្កូតរថយន្តគាំងកាច់លែងរួច ទើបក្រឡាប់។
បើតាមសាក្សីនៅកន្លែងកើតហេតុវិញឲ្យដឹងថា នៅវេលាម៉ោងជិត២រសៀលនោះ គេបានឃើញរថយន្តបែនម៉ាកនីសាន់ ពាក់ស្លាកលេខ ភ្នំពេញ 3A-0585 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុ ក៏ឃើញក្រឡាប់នៅកណ្តាលផ្លូវតែម្តង សំណាងល្អមិនបណ្តាលឲ្យមានអ្នកណារងរបួស៕