ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បើក​រ៉ុ​ម៉ក​ម៉ូតូ​កង់​បី​ស្រវឹង​រេ​ពេញ​ផ្លូវ បុក​រនាំង​ចែក​ទ្រូងផ្លូវ​សន្លប់​ស្តូក​

បើក​រ៉ុ​ម៉ក​ម៉ូតូ​កង់​បី​ស្រវឹង​រេ​ពេញ​ផ្លូវ បុក​រនាំង​ចែក​ទ្រូងផ្លូវ​សន្លប់​ស្តូក​

ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើក រ៉ឺម៉ក​ម៉ូតូ​កង់​៣​រេ​ពេញ​ផ្លូវ បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​បែកក្បាល​សន្លប់​ស្តូកស្តឹង នៅនឹងកន្លែង​កើតហេតុ​។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​មានឈ្មោះ សុខ ចំរើន រស់នៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ មុខរបរ​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី មាន​ស្រុកកំណើត​នៅ​ភូមិ​ម្ភៃ​ប្រាំ ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំង​ឳ ខេត្តកំពង់ចាម ។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា បុរស​ខាងលើ​បាន​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​តាមផ្លូវ​សហព័ន្ធរុស្ស៊ី ពី​កើ​តទៅ​លិច​ក្នុង​អាការ​ស្រវឹង​ជោកជាំ ។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​មក​បុក​នឹង​រនាំង​ដែក​ចែក ទ្រូងផ្លូវ​បណ្តាល​បុរស​ជនរងគ្រោះ​ដួល​បោក​ក្បាល​នឹង​រនាំង​ដែក​បែកក្បាល​ហូរ ឈាម សន្លប់​ស្តូកស្តឹង​នៅ​កន្លែងកើតហេតុ ។​
​ក្រោយ​កើតហេតុ​អ្នកឃើញ​ហេតុការណ៍ បាន​ប្រាប់​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ ព្យាបាល​នៅ​មន្ទីរ​បង្អែក​ពោធិ៍ចិនតុង​ភ្លាមៗ​ផងដែរ ។ ចំណែក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​បន្ត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya