កណ្ដាល ៖កាលពីវេលាម៉ោង ០០និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។ យុវជនបីនាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅលើស្ពានថ្មក្រុង តាខ្មៅ ហើយត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្តកណ្តាលដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ខណៈពួកគេជួបគ្រោះថ្នាក់ចរាចរបើកបរម៉ូតូបុកគ្នា ។
ប៉ូលិស ចរាចរក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ពុំមានលិខិតស្នាមសម្គាល់ពីអត្តសញ្ញាណឡើយ ហើយពួកគេរងរបួសជាទម្ងន់សម្លប់ស្តូកស្តឹង។
បើ តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកស៊ីតធី សេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ៤៩៣៩ ក្រ.ច ជិះឌុបគ្នាបីនាក់ ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ២ ពីទិសខាងត្បូងទៅជើង (ទិសដៅបញ្ច្រាសស្លាកសញ្ញា) លុះ មកដល់ចំណុចខាងលើស្ពានថ្មវិស្វកម្ម ក្នុងភូមិតាខ្មៅ
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ស្រាប់តែឃើញម៉ូតូស៊ីធីសេ១០០ពណ៌ក្រហមដូចគ្នាដែរ ពាក់ស្លាកលេខ ទ ៥៩៤៦ ភព បើកបរដោយបុរសម្នាក់ មកពីទិសខាងជើងទៅត្បូង ក៏បុកគ្នាយ៉ាងពេញទំហឹងត្រង់កណ្តាលស្ពានតែម្តង បណ្តាលឲ្យមនុស្សចំនួនបួននាក់ រងរបួសក្នុងនោះមានបីនាក់របួសធ្ងន់សន្លប់ស្តូកស្តឹង ឯម្នាក់ទៀតរងរបួសស្រាល។
បន្ទាប់មកឃើញរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលមក ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ៕
» Breaking News, ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ មនុស្ស៣នាក់រងរបួសធ្ងន់នៅលើស្ពានថ្មក្រុងតាខ្មៅ