ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយ​ពី​លោក អ៊ុក អៀង លោក កឹ​ក​ហៃ លោក ឡុង គឹមហុង អាង​ខ្លួន​មាន​លុយ​មានអំណាច​ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្តកំពង់ឆ្នាំង​ពុំទាន់​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​ក្រុម​ជនល្មើស​នៅឡើយ​ទេ​  ||     ធ្លាយ​កាន់តែ​ធំឡើង! បន្ទាប់ពី​រដ្ឋបាល​ស្រុក​កំពង់លែង​បានចេញ​សេចក្តីបញ្ជាក់​ព័ត៌មាន​នេះ​ថា មាន​គណៈនី​យ​ហ្វេ​ស​ប៊ុ​កតា​មដង​ទន្លេសាប​និង​សារព័ត៌មាន​អរិយធម៌​ថា ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុងការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ឆ្លៀតឱកាស​ទន្ទ្រាន​យក​មុនពេល​បោះឆ្នោត​  ||     ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប៉ោយប៉ែត​  ||     មេ​ឈ្មួញ​ឈើធំៗ ជា​ឧកញ៉ា ៣នាក់ គឺ​ឧកញ៉ា សឹង សំអុល ឧកញ៉ា ប៉ោ សំអឿន និង ឧកញ៉ា តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់បំផ្លាញ​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​ស្ទើរ​ទាំងស្រុង លោក ហៃ មនោ​រម្យ អភិបាលស្រុក​ជល​គី​រី គួរ​ចាត់វិធានការ​យ៉ាងណា?

ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​កំពង់​ទទួលរង​នូវ​ការបាត់បង់​ស្ទើរ​ទាំងស្រុង លោក ហៃ មនោ​រម្យ អភិបាលស្រុក​ជល​គី​រី គួរ​ចាត់វិធានការ​យ៉ាងណា?

ខេត្តកំពង់ឆ្នាំង ៖ ដីព្រៃ​លិច​ទឹក​ដែលជា​ដីព្រៃ​តំបន់ (៣)បី ហើយក៏​ជា​ជំ​រកត្រី​ពង​កូន​នៅក្នុង​រដូវ​ទឹក​ឡើង​ផងដែរ កំពុង​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​នៅលើ​ទឹកដី​ស្រុក​ជល​គី​រី​ពុំមាន​ការបង្ក្រាប​ឡើយ ។

តែ​យើង​ក្រឡេកមើល​សកម្មភាព​ការកាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ពី​សំណាក់​ពួកក្រុម​ខិលខូច​មួយចំនួន​កំពង់តែ​ប្រើល្បិច​ឆ្ពិន​ភ្នែក​អភិបាលស្រុក​និង​អភិបាលខេត្ត​រត​ការសុំ​ច្បាប់​ដាក់​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ឈូសឆាយដី ដែល​អាស្រ័យ​ផល​តែ​តាមពិត​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​យ៉ាង​គគ្រឹកគគ្រេង​តែម្តង ។

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​ជល​គី​រី បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ដីព្រៃ​លិច​ទឹក​កំពង់​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ទាំងស្រុង​តែម្តង​ពួកក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ឈូសឆាយ​ជា​រៀងរាល់ថ្ងៃ​ពួកក្រុម​ជនល្មើស​ទាំងនោះ ធ្វើ​សកម្មភាព​ឈូសឆាយ​នៅត្រង់ចំណុច ព្រៃធំ ចំណុច​ជ្រុង​ត្រែង ដែល​ស្ថិតក្នុង ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង ។

ប្រភព​ដដែល​នោះបាន​បន្តទៀតថា ពួកក្រុម​ជនល្មើស​ទាំងនោះ​ដែល​អាច​ធ្វើ​សកម្មភាព​ឈូសឆាយ​បាន​គឺមាន​ការឃុបឃិត​គ្នា​ពី​សំណាក់​អស់លោក​មន្ត្រី​ជំនាញ ទើប​ពួកគេ​ប្រព្រឹត្ត​បាន​យ៉ាង​រលូន ប្រជាពលរដ្ឋ​ជាច្រើន​ក្នុងស្រុក​ជល​គី​រី រង់​ចាំមើល​ចំណាត់ការ លោក ហៃ មនោ​រម្យ អភិបាលស្រុក និង លោក លី ផល្លី​ន អភិបាលរង​ស្រុក ហើយក៏​ជា​ប្រធាន​ក្រុម​បង្ក្រាប​បទល្មើស​ក្នុងស្រុក​ជល​គី​រី​ផងដែរ តើ​មាន​ចំណាត់ការ​យ៉ាងណា​ក្នុង​រឿងនេះ ។ រង់ចាំ​អាន​ព័ត៌មាន​លំអិត​បន្ត ៕ (ដោយ​អរិយធម៌)

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya