ព្រះសីហនុ ៖ កាលពីវេលាម៉ោង ៦ និង ២០នាទី ល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងក្រុមទី៣០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
កុមារាម្នាក់អាយុ ១ខួប៣ខែ និងបុរសវ័យកណ្ដាលម្នាក់ បានរងរបួសរលាកពេញខ្លួនយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលស្ត្រីម្នាក់ ត្រូវជាប្អូនថ្លៃម្តាយកុមារារងគ្រោះ ទៅរកប្តីរបស់ ខ្លួននៅផ្ទះបងថ្លៃមិនឃើញ បានផ្ទុះកំហឹងគិតថាបងថ្លៃលាក់ប្ដីខ្លួន ក៏ទាញដបសាំងជះទៅលើកុមារារងគ្រោះដែលកំពុងគេងលើគ្រែ បណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅពេញ
ខ្លួន។
តាមការអោយដឹង ពីសមត្ថកិច្ចជំហានដំបូងបានប្រាប់ថា ស្ត្រីបង្កមានឈ្មោះ ថៃ ស្រីរ៉ា ហៅស្តើង អាយុជាង២២ឆ្នាំ(បានរត់គេចខ្លួនបន្ទាប់ធ្វើសកម្មភាពរួច) ត្រូវជា ប្រពន្ឋរបស់ប្អូនប្រុសម្តាយកុមារារងគ្រោះដែលមានឈ្មោះ ថាវ សុគន្ឋា អាយុ២៧ឆ្នាំ បានធ្វើសកម្មភាពជះសាំងដុតទៅលើកុមារារងគ្រោះឈ្មោះ សុខ ចំរ៉ុង ភេទ ប្រុស អាយុ
១ឆ្នាំ៣ខែ រួមជាមួយបុរសវ័យកណ្ដាលម្នាក់ទៀតត្រូវជាបងប្រុសម្តាយកុមាររងគ្រោះ ឈ្មោះ ចន ភេទ ប្រុស អាយុជាង៣៣ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ទាំងអ៊ុំ ទាំងក្មួយ គួរអោយអាណោចអាធម៌បំផុត។
ក្រោយ កើតហេតុ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះភ្លាមៗ តែដោយសារកុមារារបួសធ្ងន់ធ្ងរពេកគ្រូពេទ្យបានបញ្ជូន មកសង្គ្រោះនៅមន្ទីរពេទ្យកុមារជាតិនៅរាជធានីភ្នំពេញ ចំណែកបុរសជាអ៊ំដែលរងគ្រោះដែរនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
» Breaking News, ព័ត៌មានជាតិ » ខឹងប្ដីជះសាំងដុតលើកុមារា អាយុទើបបាន១ខួប៣ខែ