ភ្នំពេញ៖ កាលពីវេលាម៉ោង ប្រមាណ ៦និង៤០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ កម្មកររោងចក្រ កាត់ដេរម្នាក់ ត្រូវជនមិនស្គាល់ មុខចាក់សម្លាប់ ដោយមិនទាន់ដឹងមូលហេតុ នៅឡើយ ស្ថិតនៅផ្លូវសម្តេច ជា ស៊ីម ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរលោកសង្ឃ។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពី មូលហេតុ ដែលនាំ ជនរងគ្រោះរូបនេះ ត្រូវគេចាក់សម្លាប់នោះទេ៕