ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ នៅផ្ទះលេខ ២៩៥ ផ្លូវលេខ៩៩ ក្រុម១៦ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនជាតិ បរទេសដែលបើករថយន្ដ ចូលផ្ទះប្រជាពលរដ្ឋ ហើយបុកយុវជន ម្នាក់បណ្ដាលឱ្យបាក់ជើងនោះមានឈ្មោះ Muller Peter Uwe អាយុ៤៩ឆ្នាំ ជាជន ជាតិអាល្លឺម៉ង់ មានមុខរបរជាម្ចាស់ ភោជនីយដ្ឋានមួយនៅម្ដុំមាត់ទន្លេស្នាក់ នៅផ្ទះលេខ៣២ ផ្លូវ១១៨ សង្កាត់ផ្សារ កណ្ដាល១ ខណ្ឌដូនពេញ បើករថយន្ដម៉ាក មែរសឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2P-0071 ។ ចំណែកយុវជន ដែលរងរបួសឈ្មោះ ជា សុភារី អាយុ ២២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ ។
បើតាមសេចក្ដីរាយការណ៍បានឱ្យ ដឹងថា មុនពេលកើតហេតុគេឃើញ បុរសជនជាតិអាល្លឺម៉ង់រូបនេះបើករថយន្ដ ម៉ាកមែរសឺដេសតាមបណ្ដោយផ្លូវលេខ៩៩ ដោយមានប្រពន្ធជាជនជាតិខ្មែរ រួមដំណើរផង ។ ខណៈកំពុងធ្វើដំណើរ តាមរថយន្ដនោះគេមិនដឹងថា បុរស ជនជាតិអាល្លឺម៉ងនិងស្ដ្រីជនជាតិខ្មែរនេះមានទំនាស់អ្វីជាមួយ គ្នានោះទេ គឺបាន ឈ្លោះប្រកែក និងធ្វើកាយវិការដាក់គ្នា ទៅវិញទៅមក ។ លុះមកដល់កន្លែងកើតហេតុក៏បានជ្រុលចង្កូតបុកចូលទៅផ្ទះ ប្រជាពលរដ្ឋដែលស្ថិតនៅផ្លូវលេខ ៩៩បណ្ដាលឱ្យយុវជនម្នាក់ដែលកំពុង លេងជាកូនម្ចាស់ផ្ទះរងរបួសបាក់ជើង ៕
» ព័ត៌មានជាតិ » ទាស់ជាមួយប្រពន្ធបើកឡានជ្រុលចូលផ្ទះគេ ធ្វើឱ្យយុវជនម្នាក់របួសបាក់ជើងម្ខាង