ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» ព័ត៌មានជាតិ » ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ូ គឹម​ស៊ុន អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណ:ពង្រឹង​មូលដ្ឋាន​ឃុំ​ឆក់​ឈើ​នាង

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ូ គឹម​ស៊ុន អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណ:ពង្រឹង​មូលដ្ឋាន​ឃុំ​ឆក់​ឈើ​នាង

កណ្តាល៖ នា​ថ្ងៃអាទិត្យ១១៤ រោច ខែ​បឋម​សា​ឍ​ឆ្នាំច សំរិទ្ធ ស​ក័ ព.ស២៥៦២ ត្រូវ​និង​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស៊ូ គឹម​ស៊ុន អនុរដ្ឋលេខាធិការ​ក្រសួង ការពារជាតិ និង​ជា​ប្រធាន​គណ:ពង្រឹង​មូលដ្ឋាន​ឃុំ​ឆក់​ឈើ​នាង ឯកឧត្តម តាក់ ជី​ឡៅ អនុប្រធាន​គណ:ពង្រឹង​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នូវ​សេសសល់​មកពី១០ភូមិ ចំនួន៦១២នាក់ ក្នុង​បរិវេណ​វត្ត​ឆក់​ឈើ​នាង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ មានការ​អញ្ជើញ​ចូលរួម​ពី – លោក ស្តើង ជា អនុប្រធាន​គណ:ពង្រឹង​ទី។ លោក ស៊ូ វ៉ាន់​ធឿន អនុប្រធាន​គណ:ពង្រឹង។ – លោក ឃឿន សម្បត្តិ អនុប្រធាន​គណ:ពង្រឹង ។ – លោក ស្រី យ៉ែម យ៉ុ​ន អនុប្រធាន​គណ:ពង្រឹង។ -លោក ស្រី សឹ​ុ​ម ណា​ង មេឃុំ​ឆក់​ឈើ​នាង ។ លោក មេភូមិ.មេភូមិ​រង ទាំង១០ភូមិ សរុប ៦១២ ។ ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ស៊ូ គឹម​ស៊ុន បាន​មានប្រសាសន៍ ទៅកាន់​សមាជិក​គណ:បក្ស​ប្រជា​កម្ពុជា ពី​ការដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់ សម្តេច តេ​ជោ ហ៊ុន សែន ដែល​តែងតែ​ខិតខំ​តស៊ូ រំដោះប្រទេស​ជាតិ​យើង​ទាំងមូល​អោយ​រួច​ផុតពី​របប​ប៉ុក​ពក រហូតមកដល់​សព្វថ្ងៃ​មាន​សុខសន្តិភាព មានការ​អភិ​វ​ឌ្ឈ​ន៍​គ្រប់​វិស័យ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ឥតឈប់ឈរ ប្រែង​មុខមាត់​លើក​ឆាក​អន្តរជាតិ ។

ឯកឧត្តម បាន​ប្រាប់​បន្តទៀតថា កូនក្មួយៗទាំងអស់​ដាច់ខាត ត្រូវ​ថែរក្សា​អោយបាន​នូវ​ជីវភាព​ការងារ​ដែលមាន​សព្វថ្ងៃ​នេះ បើសិនជា​កូនក្មួយ ព្រាបធៀប​កាលពី​សម័យមុន កូនក្មួយ​នៅ មិនទាន់មាន​របស់​ល្អ​ទំនើប​ប្រើ​នៅឡើយ​ទេ តែ​មកដល់​សម័យនេះ​ក្មួយ​មាន ម៉ូតូ ០១៦ ឬ​ក៍០១៨ ជិះ​បាត់ទៅហើយ នេះ​ក៍ដោយ​សារ នយោបាយឈ្នះៗ ពី​ប្រមុខ​ដឹកនាំ​កម្ពុជា និង​ថែរក្សា​ស្ថេរភាព​នយោបាយ ថែរក្សា​ការពារ​នូវ​សមិទ្ធិផលនានាៗដែល​បានមកពី​ការខិតខំ​របស់​រាជរ​ដ្ឋ​ភិ​បាល ហើយ​និង​ត្រូវខិតខំ​ដោះស្រាយ​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទូរ​ទាំង​ប្រទេស​កម្ពុជា។ ឯកឧត្តម បាន​ប្រាប់​ទៅដល់​សមាជិក​ក្នុង​មូលដ្ឋាន​ក៏ដូចជា​បងប្អូន​នៅក្នុង​ក្រុមគ្រួសារ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខ​ឲ្យ​បាន​គ្រប់គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាន​កម្ពុជា និង​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅ​អាណត្តិ​ទី៦ និង​អណ​ត្តិ​បន្តបន្ទាប់​ទៀត ដើម្បី​សុខសន្តិភាព កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ។ ជា​ចុងបញ្ចប់ ឯកឧត្តម ស៊ូ គឹម​ស៊ុន ប្រធាន​គណ:ពង្រឹង​និង ឯកឧត្តម តាក់ ជី​ឡៅ បាន​នាំមក​នូវ​ថវិការ​ចំនួន១០០០០៛ ចែកជូន​ទៅដល់​សមាជិក សមា​ជីការ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន៦១២នាក់ ។ បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​កម្ម​ករក​ម្មា​ការិនី​មាន​ទឹកចិត្ត​សប្បាយរីករាយ​និង​ត្រៀមខ្លួន​រួចរាល់​ហើយ​ថា​ទៅ​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី២០  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya