ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន៣៨នាក់ ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៉ី​ន​ធឺ​ណេ​ត នៅ​កំពត

ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន៣៨នាក់ ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៉ី​ន​ធឺ​ណេ​ត នៅ​កំពត

កំពត ៖ កម្លាំង​ជំនាញ​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ព្រាប បូរី ប្រធានការិយាល័យ​អនុវត្ត​នីតិវិធី ក្រោម​ការសម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញារង ខាន់ សុផល បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស​នៅតាម​ផ្ទះជួល​ចំនួន២ គោលដៅ កាលពី​វេលា​ម៉ោង៩ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ។

លទ្ធផល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ចំនួន ៣៨ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ១១ នាក់ ពីបទ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត រួមមាន៖
គោលដៅ​ទី ១ : នៅផ្ទះ​ជួល ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ឃាត់ខ្លួន​បាន​ចំនួន ២០ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ០៦ នាក់។
គោលដៅ​ទី ២ : នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ បាន​ចំនួន ១៨ នាក់ ស្រី​ចំនួន៥ នាក់ ។
បច្ចុប្បន្ន​សមត្ថកិច្ច​យើង​បាន​បញ្ជូនទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​រួចហើយ​ដើម្បី​ចាត់ការ​តាមច្បាប់​បន្តទៀត ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya