ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ ឡាន​ចុះ​ចំណោត រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់ នៅ​ព្រះសីហនុ

គ្រោះថ្នាក់​ចរាចរណ៍ ឡាន​ចុះ​ចំណោត រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់ នៅ​ព្រះសីហនុ

ព្រះសីហនុ ៖  កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ (ផ្លូវបំបែក​ផ្លូវជាតិ​លេខ៤ ចុះមក​អូរត្រេះ​ចាស់ ) សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រថយន្ត​ដែល​ក្រឡាប់​នេះ​ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ កំពង់ធំ 3A-1815 ស​ណោ្ត​ង​រ៉ឺម៉ក​ដឹក​ដែក​សរសៃ បើកបរ​ដោយ​ឈ្មោះ នូ ប៊ុន​ថា ភេទ​ប្រុស អាយុ ២៨ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ យា ប៊ុនធឿន ភេទ​ប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ថៅកែ​រថយន្ត មាន​ទីលំនៅ​ឃុំ ស្រុក​កំពង់លាវ ខេត្តព្រៃវែង។

រថយន្ត​នេះ​ដឹក​ដែក​មកពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ ត្រង់​ផ្លូវ​ចុះ​ចំណោត មក​អូរត្រេះ ក៏​រអិល​មក​ខាងស្ដាំ​ដៃ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែម្ដង បណ្ដាល​ឲ្យ​ឈ្មោះ យា ប៊ុនធឿន អ្នករួមដំណើរ​លើ​រថ​យន្ត រងរបួស​ជើង​ខាងស្ដាំ​ធ្ងន់ធ្ងរ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya