ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» ព័ត៌មានជាតិ » ធ្លាប់តែ​ថា​ស្រីក្មេង​យកប្តី​គេ​ចាស់! ឥឡូវ​ផ្អើល​នារី​ចាស់​ម្នាក់​ត្រូវគេ​ចោទថា​លួច​ទាក់ទង​ប្តី​កេ មកទៀត​ហើយ

ធ្លាប់តែ​ថា​ស្រីក្មេង​យកប្តី​គេ​ចាស់! ឥឡូវ​ផ្អើល​នារី​ចាស់​ម្នាក់​ត្រូវគេ​ចោទថា​លួច​ទាក់ទង​ប្តី​កេ មកទៀត​ហើយ

ភ្នំពេញ ៖ បែកធ្លាយ​ស្ត្រី​ចំណាស់​ម្នាក់​លួចលាក់​ទាក់ទង​ប្តី​គេ កំពុងមាន​ការចាប់អារម្មណ៍​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ខណៈ​សាមីខ្លួន​មិនឃើញ​ប្រតិកម្ម​តប​ចំពោះ​ការទម្លាយ​ពី​គណនី​ហ្វេ​ប​ស៊ុ​ក​ដែលជា​នារី​ក្មេង​បង្ហោះ។ ក្នុងសង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​បញ្ហា​ស្នេហា​ភិត​ក្បត់ ប្រពន្ធ​ក្បត់​ប្តី ប្តី​ក្បត់​ប្រពន្ធ កំពុងតែ​កើតមាន ហើយ​រឿងរ៉ាវ​ស្នេហា​ត្រីកោណ​នេះ​ជា​ញឹកញាប់​ត្រូវបាន​ទម្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទោះ​យ៉ាងដូច​ជាគ​ណី​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះ​ជា​ភាសាបរទេស​ថា Natani Soung បាន​បញ្ចេញ​នូវ​សារ​បកអាក្រាត​ពី​ស្ត្រី​ម្នាក់​ដែលមាន​វ័យ​ចំណាស់ អម​ជាមួយ​រូបថត​ជាច្រើន​សន្លឹក នឹង​ពាក្យ​ពេ​ច៎សរ​សេរ​យ៉ាង​វែង​អ​ន្លា​ញ ដែល​រឿង​ខាងលើនេះ​ជា​ប្រធានបទ​យ៉ាង​ក្តៅគគុក សម្រាប់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កលើ​កមក​ជជែក​វែកញែក ហើយ​អ្នកខ្លះ​ក៏​បញ្ចេញមតិ​តិះដៀល​ស្ត្រី​ដែល​ត្រូវបាន​គេ​ចោទថា​ទាក់ទង​ប្តី​គេ​ផង​នោះ។

គ​ណី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​សរសេរ​រៀបរាប់ថា “បងប្អូន​ក្នុង​ហ្វេ​ស​បុក​មើលមុខ​នារី​ម្នាក់នេះ​អោយ​ច្បាស់ រូបរាង​ស្អាតបាទ​សមសួន​មានមុខមាត់​ក្នុងសង្គម​តែ​ខ្វះ​ប្តី​និយាយ​អោយ​អាក្រក់​ស្តាប់​គឺ​អត់​ប្រុស​មិនបាន ដើរ​ទាក់ទង​ប្តី​គេ​ពី​ម្នាក់​ទៅ​ម្នាក់​រហូតដល់​ប្តី​ខ្លួន​ឈឺចិត្ត​រហូតដល់​ស្លាប់ ប្តី​ស្លាប់​ហើយ​នៅ​មិន​អា​លោះ​អាល័យ​ចូល​វត្ត​ចូល​វា​ទេ​នៅតែ​មិន​ស្កប់ស្កល់​មក​ទាក់ទង​ប្តី​គេ​ទៀត ដែលមាន​ឋាន:ជា​ឯកឧត្តម​ក្នុង​ក្រសួងមហាផ្ទៃ ដែល​ប្រពន្ធ​គេ​នៅច្រងោរៗ នាង​អើយ​នាង​ឯង​ខ្វះ​មិនបាន​រឺ ខ្ញុំ​មិន​ចង់​និយាយ​ទេ ព្រោះ​មិនមែន​រឿង​ខ្ញុំ តែ​ចិត្ត​អាណិត​មនុស្ស​ស្រី​ដូចគ្នា ហើយ​ចង់អោយ​មនុស្ស​ទាំងអស់​ដឹង​ពី​សណ្តាន​មនុស្ស​ស្រី​ថោកទាប​ម្នាក់នេះ ដែល​ទាក់ទង​ប្រុស​ឈ្មោល​បន្តរ​កន្តុ​យ​គ្នា ហើយ​អ្វីដែល​ខ្ញុំ​ហួសចិត្ត​ខ្លាំង​នោះ​ដើរ​និយាយប្រាប់​គេពេញៗមាត់​ទៀតថា​ខ្លួន​ជា​ជំទាវ ចង់​សើច​អាយ​រយះ​មាត់​ទេ​លោក​អើយ អ្នកលក់​គ្រឿងសំណង់​សា​ហាយ​ជាមួយ​ប្តី​គេ​សោះ សុទ្ធតែ​ប្រាប់​គេ​ថា​ខ្លួន​ជា​ប្រពន្ធ នាង​អើយ​នាង​ឈប់​បាន​ឈប់​ទៅ ខ្លាច​កាំ​ពារ កាំ​ពា​មាន​ពិត​ណា​ប្រយ័ត្ន​រន្ទះបាញ់ រឺ​ឡាន​បុក​ណា ព្រោះ​នាង​ត្រូវ​បណ្តាសារ​គេ​ច្រើនណាស់ ហើយ​នាង​កុំ​តាំងខ្លួន​ជា​មារ​ដើរ​ឈ្លោះ​គេឯង​គ្រប់គ្នា​នោះ គេ​ដឹង​គ្រប់គ្នា​ហើយ​ថា​នាង​យកប្តី​គេ​នោះ នាង​ឯង​វា​អន់​ជាង​ស្រីសំផឹង​ទៀត ខ្ញុំ​មិន​ចង់​និយាយ​អី​ច្រើន​ទេ​គ្រាន់តែ​ចង់​ផ្តាំ​ទៅ​នាង​ថា កម្ម​ពារ​មាន​ពិត​ប្រយ័ត្ន​កម្ម​តាម​ទាន់ ព្រោះ​ការរាប​រឹកពារ​នាង​ស្លៀកពាក់​ទៅ​វត្ត​ម្តង​ម៉ា​កាលនោះ មិនអាច​បិត​ភ្នែក​ទេវតា​បានទេ ទេវតា​មាន​ភ្នែក​ណាស់ នាង​អើយ​ល្មម​ហើយ​ទាន់​នៅ​កែ​បាន តិច​ទៀត​នាង​កែ​លែង​ឡើង​ហើយ ខ្ញុំ​និយាយ​សារ​នេះ​គឺ​ចង់អោយ​នាង​ភ្ញាក់ខ្លួន ហើយ​អោយ​មនុស្ស​ទូទៅ​បានដឹង​ពី​សណ្តាន​ដ៏​ថោកទាប​របស់​នាង …………….”។

រឿង​ស្នេហា​ត្រីកោណ​ខាងលើនេះ​បាន​ផ្ទុះ​ការចាប់​អារ​ម្ម​ណ៌​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទូទៅ តែ​ទោះជា​យ៉ាងណា​អ្នកសារព័ត៌មាន​យើងខ្ញុំ​មិនអាច​វិនិច្ឆ័យ​ថា​យ៉ាងដូចម្តេច​នោះទេ ហើយ​យើង​ក៏​ព្យាយាម​ទាក់ទង​ទៅ​ម្ចាស់​គ​ណី​ឈ្មោះ Sophia Oum ដែល​ត្រូវបាន​ចោទប្រកាន់ថា​ទាក់ទង​ប្តី​គេ​នោះ តែ​មិនអាច​ទំនាក់ទំនង​ធ្វើការ​បំភ្លឺ​បានទេ អ្នកសារព័ត៌មាន​យើង​នឹងរង​ចាំ​ទទួល​ការបកស្រាយ​ពី​គ្រប់ភាគី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya